km_tn/deu/17/18.md

2.2 KiB

កាលណាស្តេចបានឡើងគង់លើបល័្លង្ករាជ្យរបស់ព្រះអង្គហើយ

នៅទីនេះ «បល័្លង្ករាជ្យ» តំណាងអំណាច និងសិទ្ធិអំណាចរបស់អង្គបុគ្គលនោះជាស្តេច។ ការគង់លើបល្ល័ង្កមានន័យថា ក្លាយជាស្តេច។ ការបកប្រែផ្សេងទៀត «នៅពេលដែលស្តេចឡើងសោយរាជ្យ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ត្រូវឲ្យស្តេចយកក្រឹត្យវិន័យនេះ

អាចមានន័យថា ១) «ស្តេចត្រូវតែសរសេរដោយអង្គទ្រង់ផ្ទាល់នៅក្នុងរមូរ ហើយចម្លងក្រឹត្យវិន័យនេះសម្រាប់អង្គទ្រង់ផ្ទាល់» ឬ ២) «ស្តេចត្រូវតែតែងតាំងមនុស្សណាម្នាក់ ឱ្យសរសេរនៅក្នុងរមូរហើយចម្លងក្រឹត្យវិន័យនេះសម្រាប់ស្តេច»

នៅមុខពួកបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។

«ពីការចម្លងក្រឹត្យវិន័យ ដែលពួកបូជាចារ្យលេវីរក្សាទុក»

ដូច្នេះ ត្រូវកាន់តាមគ្រប់ទាំងសេចក្តីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខានឡើយ។

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយបញ្ជាក់ថាព្រះរាជាត្រូវតែគោរពក្រឹត្យវិន័យទាំងអស់របស់ព្រះជាម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-parallelism)