km_tn/deu/16/18.md

6.3 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ត្រូវតែងតាំងឲ្យមានចៅក្រម

«អ្នកត្រូវតែតែងតាំងចៅក្រម» ឬ «អ្នកត្រូវតែជ្រើសរើសចៅក្រម»

នៅតាមក្រុងទាំងប៉ុន្មាន

នៅទីនេះ «ទ្វារក្រុង» តំណាងឱ្យទីក្រុង ឬទីប្រជុំជន។ ការបកប្រែផ្សេងទៀត «នៅក្នុងទីក្រុងរបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ពួកគេនឹងត្រូវចាប់យក

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «អ្នកនឹងជ្រើសរើសយកពួកគេ» (សូមមើល rc://*/ta/man/translate/figs-activepassive)

វិនិច្ឆ័យប្រជាជនដោយការវិនិច្ឆ័យត្រឹមត្រូវ

«វិនិច្ឆ័យប្រជាជនដោយយុត្តិធម៌»

មិនត្រូវបំពានលើយុត្តិធម៌ឡើយ

លោកម៉ូសេនិយាយអំពីយុត្តិធម៌ដូចជាវត្ថុមានរូបរាង ដែលមនុស្សខ្លាំងពូកែអាចទាយចេញពីមនុស្សទន់ខ្សោយ។ ការបកប្រែផ្សេងទៀត «អ្នកមិនត្រូវអយុត្តិធម៌នៅពេលអ្នកវិនិច្ឆ័យ» អាចថ្លែងជាទម្រង់វិជ្ជមាន។ ភាសារបស់អ្នកអាចមានមួយពាក្យដែលមានន័យថា «ប្រើកម្លាំងដើម្បីដកចេញ»។ ការបកប្រែផ្សេងទៀត «អ្នកត្រូវតែធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-doublenegatives]])

អ្នកមិនត្រូវបំពាន

នៅទីនេះ «អ្នក» សំដៅទៅលើអ្នក ដែលត្រូវតែងតាំងជាចៅក្រមនិងជាមន្រ្តី។ (សូមមើល rc://*/ta/man/translate/figs-you)

ដ្បិត សំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វក់ ហើយបង្ខូចពាក្យសម្តីមនុស្សសុចរិត។

ការទទួលសំណូកត្រូវបានគេនិយាយថា ដូចជាសំណូកកំពុងតែធ្វើឱ្យអាក្រក់ដល់ប្រជាជន។ ការបកប្រែផ្សេងទៀត «សូម្បីតែមនុស្សមានប្រាជ្ញាម្នាក់ ដែលទទួលសំណូកនឹងក្លាយជាមនុស្សខ្វាក់ ហើយសូម្បីតែមនុស្សសុចរិត ដែលទទួលសំណូកក៏នឹងនិយាយកុហកដែរ» (សូមមើល rc://*/ta/man/translate/figs-metaphor)

សំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វក់

មនុស្សមានប្រាជ្ញាដែលទទួលសំណូក ដើម្បីកុំនិយាយប្រឆាំងនឹងអ្វីដែលអាក្រក់ត្រូវបានគេនិយាយ ដូចជាគាត់ត្រឡប់ជាងងឹតភ្នែក។ (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នកប្រាជ្ញ

គុណនាមបន្ទាប់បន្សំ «អ្នកប្រាជ្ញ» អាចបកប្រែជាគុណនាម។ ការបកប្រែផ្សេងទៀត «មនុស្សមានប្រាជ្ញា» ឬ «ប្រជាជនមានប្រាជ្ញា» (សូមមើល rc://*/ta/man/translate/figs-nominaladj)

ហើយបង្ខូចពាក្យសម្តីមនុស្សសុចរិត។

គុណនាមបន្ទាប់បន្សំ «សុចរិត» អាចត្រូវបានបកប្រែជាគុណនាម។ ការបកប្រែផ្សេងទៀត «ហើយបណ្តាលឱ្យមនុស្សសុចរិតកុហក» (សូមមើល rc://*/ta/man/translate/figs-nominaladj)

ត្រូវប្រកាន់យុត្តិធម៌ជានិច្ច

យុត្តិធម៌ត្រូវបានគេនិយាយថា ជាមនុស្សដែលកំពុងដើរ។ មនុស្សដែលកំពុងធ្វើអ្វី ដែលត្រឹមត្រូវនិងយុត្តិធម៌ ត្រូវបានគេនិយាយដូចជាគាត់កំពុងដើរតាម ពីក្រោយភាពអយុត្តិធម៌។ ការបកប្រែផ្សេងទៀត «ធ្វើនូវអ្វីដែលយុត្តិធម៌» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក។

ការទទួលបានទឹកដី ដែលព្រះជាម្ចាស់ប្រទានឲ្យដល់ប្រជាជន ត្រូវបានគេនិយាយដូចជាប្រជាជនកំពុងទទួលមរតកទឹកដីពីព្រះជាម្ចាស់ដែរ។ (សូមមើល rc://*/ta/man/translate/figs-metaphor)