km_tn/deu/16/09.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

រាប់ប្រាំពីរសប្តាហ៍

«រាប់៧សប្តាហ៍» (សូមមើល rc://*/ta/man/translate/translate-numbers)

ត្រូវគិតពីថ្ងៃដែលអ្នករាល់គ្នាចាប់ផ្តើមច្រូតស្រូវមុនដំបូង។

ឃ្លាថា« ច្រូតស្រូវ» ជាវិធីមួយសំដៅទៅលើការចាប់ផ្តើមនៃពេលវេលាប្រមូលផល។ ការបកប្រែផ្សេងទៀត «ចាប់ពីពេលដែលអ្នករាល់គ្នាចាប់ផ្តើមប្រមូលផល» (សូមមើល rc://*/ta/man/translate/figs-idiom)

កណ្តៀវ

ឧបករណ៍ដែលមានរាងកោងប្រើសម្រាប់កាត់ស្មៅ ស្រូវ និងវល្លិ៍ (សូមមើល rc://*/ta/man/translate/translate-unknown)

ចូរថ្វាយតង្វាយស្ម័គ្រពីដៃរបស់អ្នករាល់គ្នា តាមភោគផលដែលព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរឲ្យ។

នៅទីនេះ «ដៃ» តំណាងឱ្យមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «ហើយអ្នករាល់គ្នានឹងថ្វាយដោយស្ម័គ្រពីចិត្តរបស់អ្នករាល់គ្នា» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ស្របទៅតាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរឲ្យអ្នករាល់គ្នា។

«ស្របទៅតាមការប្រមូលផល ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រទានឲ្យអ្នករាល់គ្នា» មានន័យថា ប្រជាជននឹងពឹងផ្អែកលើចំនួន ដែលពួកគេថ្វាយនៅលើចំនួនដែលពួកគេប្រមូលបាននៅឆ្នាំនោះ។