km_tn/deu/13/12.md

3.0 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

មានមនុស្សអាក្រក់ខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា

ឃ្លា «ពីក្នុងចំណោមអ្នករាល់គ្នា» មានន័យថា មនុស្សអាក្រក់ទាំងនេះ ជាជនជាតិអ៊ីស្រាអែល ដែលរស់នៅក្នុងសហគមន៍របស់ពួកគេ។

ហើយនាំគ្នាបបួលអ្នកក្រុងនោះចេញឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ដែលអ្នករាល់គ្នាមិនស្គាល់។

អាចបកប្រែជាដកស្រងដោយប្រយោល។ ការបកប្រែផ្សេងទៀត «បានបញ្ចុះបញ្ចូលអស់អ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ឱ្យទៅថ្វាយបង្គំព្រះដទៃទៀត ដែលពួកគេមិនស្គាល់» (សូមមើល rc://*/ta/man/translate/figs-quotations)

ហើយនាំគ្នាបបួលអ្នកក្រុងនោះចេញឲ្យទៅ

មនុស្សម្នាក់ដែលធ្វើឱ្យមនុស្សម្នាក់ទៀត ឈប់គោរពប្រតិបត្តិដល់ព្រះអម្ចាស់ ត្រូវបានគេនិយាយថា បើមនុស្សម្នាក់បានធ្វើឱ្យមនុស្សត្រឡប់ក្រោយ ហើយចាកចេញពីព្រះអម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

នោះត្រូវស៊ើបសួរ និងតាមដានមើល ឲ្យឃើញប្រាកដ។

ឃ្លាទាំងអស់នេះមានន័យដូចគ្នា។ លោកម៉ូសេកំពុងបញ្ជាក់ថា ពួកគេត្រូវតែស្វែងរកដោយប្រុងប្រយ័ត្ននូវអ្វី ដែលបានកើតឡើងនៅទីក្រុង។ (សូមមើល rc://*/ta/man/translate/figs-doublet)

អំពើដ៏គួរស្អប់ខ្ពើមនោះកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាមែន

អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ប្រជាជននៅទីក្រុងបានធ្វើរឿងដ៏អាក្រក់បែបហ្នឹង» (សូមមើល rc://*/ta/man/translate/figs-activepassive)