km_tn/deu/13/04.md

6.3 KiB

អ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា

ការស្តាប់បង្គាប់និងថ្វាយបង្គំព្រះអម្ចាស់ ត្រូវបានគេនិយាយដូចជាប្រជាជនបានដើរតាម ឬដើរតាមព្រះអម្ចាស់ដែរ។ ការបកប្រែផ្សេងទៀត « អ្នកនឹងស្តាប់តាមព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ស្តាប់បង្គាប់ព្រះអង្គ

នៅទីនេះ «ស្តាប់បង្គាប់» តំណាងឱ្យអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល។ ការបកប្រែផ្សេងទៀត «ស្តាប់តាមនូវអ្វីដែលព្រះអង្គមានបន្ទូល» (សូមមើល rc://*/ta/man/translate/figs-metonymy)

នៅជាប់នឹងព្រះអង្គ។

មានគេនិយាយថា ដើម្បីមានទំនាក់ទំនងល្អជាមួយព្រះអម្ចាស់ និងពឹងផ្អែកលើព្រះអង្គទាំងស្រុង គឺប្រៀបដូចជាមនុស្សនោះនៅជាប់នឹងព្រះអម្ចាស់ដែរ។ ការបកប្រែផ្សេងទៀត «ពឹងផ្អែកលើព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

នឹងត្រូវស្លាប់

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «អ្នកត្រូវតែសម្លាប់» (សូមមើល rc://*/ta/man/translate/figs-activepassive)

បានល្បួងបះបោរ

នាមអរូបី «ការបះបោរ» អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «គាត់បានព្យាយាមធ្វើឱ្យអ្នកបះបោរ» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសករ។

ព្រះអម្ចាស់បានជួយសង្គ្រោះប្រជាជនអ៊ីស្រាអែលពីទាសភាពនៅស្រុកអេស៊ីប គឺដូចជាព្រះអម្ចាស់បានបង់ប្រាក់ដើម្បីរំដោះប្រជារាស្ត្ររបស់ព្រះអង្គ ឱ្យរួចផុតពីទាសករ។ ការបកប្រែផ្សេងទៀត «ដែលបានជួយសង្គ្រោះអ្នកចេញពីកន្លែង ដែលអ្នកធ្លាប់ជាទាសករ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ឲ្យរួចពីផ្ទះនៃទាសករ។

នៅទីនេះ «ពីផ្ទះនៃទាសភាព »តំណាងឱ្យប្រទេសអេស៊ីបដែលប្រជាជនរបស់ព្រះអម្ចាស់ធ្លាប់ធ្វើជាទាសករ។ ការបកប្រែផ្សេងទៀត «អេស៊ីបដែលជាកន្លែង ដែលអ្នកធ្លាប់ធ្វើជាទាសករ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ទាញអ្នករាល់គ្នាឲ្យចេញពីផ្លូវដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបង្គាប់ឲ្យអ្នករាល់គ្នាដើរតាម។

របៀបដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ឬប្រព្រឹត្ដ ត្រូវបានគេនិយាយថា ជាវិធីឬផ្លូវដែលព្រះជាម្ចាស់ចង់ឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គដើរតាម។ មនុស្សម្នាក់ដែលព្យាយាមធ្វើឱ្យអ្នកផ្សេងទៀត ឈប់ស្តាប់បង្គាប់ព្រះជាម្ចាស់ ត្រូវបានគេនិយាយដូចជាមនុស្សនោះកំពុងព្យាយាមធ្វើឱ្យមនុស្សម្នាក់ទៀត ឈប់ដើរតាមព្រះជាម្ចាស់ឬផ្លូវ។ ការបកប្រែផ្សេងទៀត «ធ្វើឱ្យអ្នករាល់គ្នាមិនស្តាប់តាមនូវអ្វី ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ចូរដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។

នៅទីនេះ «អំពើអាក្រក់» សំដៅទៅលើមនុស្សអាក្រក់ ឬអាកប្បកិរិយាអាក្រក់។ គុណនាមបន្ទាប់បន្សំនេះអាចត្រូវបានបញ្ជាក់ជាគុណនាម។ ការបកប្រែផ្សេងទៀត «ដូច្នេះអ្នករាល់គ្នាត្រូវដកខ្លួនចេញពីចំណោមប្រជាជនអ៊ីស្រាអែល អ្នករាល់គ្នាបានធ្វើអំពើអាក្រក់នេះ» ឬ « ដូច្នេះ អ្នករាល់គ្នាត្រូវសម្លាប់មនុស្សអាក្រក់នេះ» (សូមមើល rc://*/ta/man/translate/figs-nominaladj)