km_tn/deu/13/01.md

4.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ប្រសិនបើ មាន កើតឡើងក្នុងចំណោមអ្នករាល់គ្នា

«ប្រសិនបើមានកើតឡើងក្នុងចំណោមអ្នករាល់គ្នា» ឬ «ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នកអះអាងថា»

គ្រូទាយណាម្នាក់

នេះជាអ្នកដែលទទួលសារពីព្រះជាម្ចាស់ តាមរយៈក្តីសុបិន្ត។

ទីសម្គាល់ ឬការអសា្ចរ្យអ្វីមួយ

ពាក្យទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា និងសំដៅទៅលើការអសា្ចរ្យផ្សេងៗ។ (សូមមើល rc://*/ta/man/translate/figs-doublet)

កើតមានឡើងមែន

«កើតឡើង» ឬ «កើតមាន»

ហើយគេ​និយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់

អាចបកប្រែជាការដកស្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត «ហើយគាត់ប្រាប់អ្នកឱ្យអ្នកបម្រើ និងថ្វាយបង្គំព្រះដទៃទៀត ដែលអ្នករាល់គ្នាមិនធ្លាប់ស្គាល់» (សូមមើល rc://*/ta/man/translate/figs-quotations)

ចូរយើងទៅតាមព្រះដទៃ

ការថ្វាយបង្គំព្រះដទៃទៀត ត្រូវបានគេនិយាយថាពួកគេកំពុងដើរតាម ឬដើរតាមផ្លូវព្រះដទៃទៀត។ ការបកប្រែផ្សេងទៀត «ចូរយើងដើរតាមព្រះដទៃទៀត» (សូមមើល rc://*/ta/man/translate/figs-metaphor)

ទៅតាមព្រះដទៃ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់

ឃ្លាថា «ព្រះដែលអ្នកមិនធ្លាប់ស្គាល់» សំដៅទៅលើព្រះ ដែលមនុស្សដទៃទៀតថ្វាយបង្គំ។ ជនជាតិអ៊ីស្រាអែលស្គាល់ព្រះអម្ចាស់ ព្រោះព្រះអង្គបានបង្ហាញឱ្យគេឃើញហើយគេក៏បានស្គាល់ឫទ្ធានុភាពរបស់ព្រះអង្គ។

នោះមិនត្រូវស្តាប់តាមពាក្យព្យាការី ឬគ្រូទាយនោះឡើយ

នៅទីនេះ «ពាក្យ» តំណាងឱ្យអ្វីដែលត្រូវបានគេនិយាយ។ ការបកប្រែផ្សេងទៀត «កុំស្តាប់អ្វីដែលព្យាការីនិយាយ ឬគ្រូទាយនិយាយ» (សូមមើល rc://*/ta/man/translate/figs-metonymy)

អស់ពីចិត្ត ហើយអស់ពីព្រលឹង ឬយ៉ាងណា។

ឃ្លា «ដោយអស់ពីដួងចិត្ត» មានន័យថា «ទាំងស្រុង» និង «ជាមួយ ... ព្រលឹង» មានន័យថា «ជាមួយខ្លួនអ្នកទាំងអស់»។ ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ សូមមើលការបកប្រែនៅក្នុង ៤:២៩។ ការបកប្រែផ្សេងទៀត «ដោយអស់ពីសមត្ថភាពរបស់អ្នក» ឬ « ដោយថាមពលរបស់អ្នកទាំងអស់» (សូមមើល [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-doublet]])