km_tn/deu/12/28.md

2.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ចូរប្រតិបត្តិ និងស្តាប់តាមអស់ទាំងព្រះបន្ទូលដែលខ្ញុំបង្គាប់មកអ្នករាល់គ្នា

នៅទីនេះ «ព្រះបន្ទូល»តំណាងឱ្យអ្វីដែលលោកម៉ូសេកំពុងនិយាយ។ ការបកប្រែផ្សេងទៀត «ចូរស្តាប់ដោយយកចិត្តទុកដាក់និងស្តាប់នូវរាល់អ្វី ដែលខ្ញុំកំពុងបង្គាប់អ្នករាល់គ្នា » (សូមមើល rc://*/ta/man/translate/figs-metonymy)

ដើម្បីឲ្យអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ

នៅទីនេះ «កូនចៅ» មានន័យថាកូនចៅទាំងអស់របស់ពួកគេ។ ការបកប្រែផ្សេងទៀត «ដើម្បីឱ្យអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នានឹងរីកចម្រើន»

ដោយប្រព្រឹត្តអំពើល្អ និងសេចក្តីត្រឹមត្រូវ

ពាក្យថា «ល្អ» និង «ត្រឹមត្រូវ» មានអត្ថន័យស្រដៀងគ្នាហើយបញ្ជាក់លើសារៈសំខាន់នៃអាកប្បកិរិយាត្រឹមត្រូវ។ ការបកប្រែផ្សេងទៀត «នៅពេលអ្នករាល់គ្នាធ្វើអ្វី ដែលត្រឹមត្រូវ» (សូមមើល rc://*/ta/man/translate/figs-doublet)

ចំពោះព្រះនេត្រព្រះអម្ចាស់

នៅទីនេះ «ព្រះនេត្រ» តំណាងឱ្យគំនិតឬយោបល់។ ការបកប្រែផ្សេងទៀត «ស្របទៅតាមព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-metonymy)