km_tn/deu/12/15.md

3.1 KiB

ក៏ប៉ុន្តែ អ្នករាល់គ្នាអាចសម្លាប់សត្វបរិភោគ នៅក្នុងក្រុងណាមួយរបស់អ្នករាល់គ្នា

ប្រជាជនអាចសម្លាប់សត្វធ្វើជាយញ្ញបូជានៅកន្លែង ដែលព្រះអម្ចាស់ជ្រើសរើស។ ពួកគេអាចសម្លាប់សត្វសម្រាប់ចំណីអាហារនៅកន្លែង ដែលពួកគេចង់បាន។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចបញ្ជាក់ឱ្យច្បាស់។ (សូមមើល rc://*/ta/man/translate/figs-explicit)

នៅក្នុងក្រុងណាមួយរបស់អ្នករាល់គ្នា

នៅទីនេះ «ទ្វារក្រុង» តំណាងឱ្យទីក្រុងទាំងមូល។ ការបកប្រែផ្សេងទៀត «នៅខាងក្នុងទីក្រុងរបស់អ្នករាល់គ្នា» ឬ «នៅផ្ទះរបស់អ្នករាល់គ្នា» (សូមមើល rc://*/ta/man/translate/figs-synecdoche)

មនុស្សមិនបរិសុទ្ធ ... មនុស្ស

មនុស្សដែលមិនអាចទទួលយកបានសម្រាប់គោលបំណងរបស់ព្រះជាម្ចាស់ ត្រូវបានគេនិយាយដូចជាមនុស្សនោះមានរូបកាយមិនស្អាត។ (សូមមើល rc://*/ta/man/translate/figs-metaphor)

មនុស្សបរិសុទ្ធ

មនុស្សដែលអាចទទួលយកបានសម្រាប់គោលបំណងរបស់ព្រះជាម្ចាស់ ត្រូវបាននិយាយដូចជាមនុស្សនោះស្អាតខាងរូបកាយ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ឈ្លូស និងសាច់កា្តន់។

ទាំងនេះគឺជាសត្វព្រៃមានជើងតូចវែង ដែលអាចរត់បានយ៉ាងឆាប់រហ័ស។ ការបកប្រែផ្សេងទៀត «ឈ្លូសនិងសត្វក្តាន់» (សូមមើល rc://*/ta/man/translate/translate-unknown)

ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ

ឈាមតំណាងឱ្យជីវិត ហើយព្រះជាម្ចាស់មិនអនុញ្ញាតឱ្យប្រជាជនបរិភោគឈាមរួមជាមួយសាច់ទេ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចបញ្ជាក់ឱ្យច្បាស់។ (សូមមើល rc://*/ta/man/translate/figs-explicit)