km_tn/deu/12/03.md

2.0 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ចូរផ្តួលរលំអាសនៈរបស់ពួកគេ

«អ្នកត្រូវដកអាសនៈរបស់ប្រជាជាតិទាំងនោះចេញ» ឬ «អ្នកត្រូវបំផ្លាញអាសនៈរបស់ប្រជាជាតិទាំងនោះ»

កម្ទេចស្តូប

«បំបែកជាបំណែក»ឬ «កំទេច»

ហើយត្រូវបំផ្លាញឈ្មោះព្រះទាំងនោះ

នៅទីនេះ «បំផ្លាញឈ្មោះព្រះទាំងនោះ» តំណាងឱ្យ «ការចងចាំរបស់ពួកគេ»។ ការបកប្រែផ្សេងទៀត «បំផ្លាញពួកវាចោលឱ្យខ្ទេច ដើម្បីកុំឱ្យមានមនុស្សណាម្នាក់ចងចាំពួកគេ» ឬ «បំផ្លាញអ្វីៗដែលតំណាងឱ្យព្រះមិនពិតទាំងនេះ» (សូមមើល rc://*/ta/man/translate/figs-metonymy)

កន្លែងនោះ

សំដៅទៅលើកន្លែងនីមួយៗ ដែលប្រជាជាតិនានាថ្វាយបង្គំជាព្រះរបស់ពួកគេ។

ហើយអ្នកមិនថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមបែបដូច្នេះឡើយ។

«អ្នករាល់គ្នាមិនគួរថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចប្រជាជាតិទាំងនោះថ្វាយបង្គំព្រះរបស់គេនោះឡើយ»។