km_tn/deu/11/26.md

3.9 KiB

ព័ត៌មានទូទៅ៖

នៅទីនេះ លោកម៉ូសេសង្ខេបពីជម្រើសពីរដែលប្រជាជនអ៊ីស្រាអែលអាចជ្រើសរើសបាន។ ពួកគេអាចជ្រើសរើសធ្វើតាម និងទទួលព្រះពរពីព្រះជាម្ចាស់ ឬពួកគេអាចជ្រើសរើសមិនស្តាប់បង្គាប់ និងទទួលការដាក់ទោសពីព្រះជាម្ចាស់។

មើល៍

«យកចិត្តទុកដាក់»

ទទួលបានព្រះពរ

នាមអរូបីនេះអាចបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «ព្រះជាម្ចាស់នឹងប្រទានពរអ្នក» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្តាសានៅមុខអ្នករាល់គ្នា​

ការអនុញ្ញាតឱ្យប្រជាជនជ្រើសរើស ថាតើពួកគេចង់ឱ្យព្រះជាម្ចាស់ប្រទានពរ ឬដាក់បណ្តាសាអ្នករាល់គ្នា ​គឺត្រូវបាននិយាយដូចជាព្រះពរ និងបណ្តាសា គឺជាវត្ថុដែលលោកម៉ូសេកំពុងដាក់នៅចំពោះមុខអ្នករាល់គ្នា​។ (សូមមើល rc://*/ta/man/translate/figs-metaphor)

បណ្តាសា

នាមអរូបីនេះអាចបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «ព្រះជាម្ចាស់នឹងដាក់បណ្តាសាអ្នករាល់គ្នា​» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ហើយងាកចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយទៅតាមព្រះដទៃ

បទបញ្ជារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេកំពុងប្រាប់ប្រជាជន ត្រូវបានគេនិយាយដូចពួកវាជាមាគ៌ារបស់ព្រះជាម្ចាស់ ឬជាផ្លូវ។ ការមិនគោរពតាមបទបញ្ជារបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយ ដូចជាមនុស្សដែលបង្វិលខ្លួនប្តូរទិសដៅពីព្រះអម្ចាស់ ដើរតាមព្រះដទៃទៀត។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ មិនស្តាប់បង្គាប់តាមអ្វី ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាថ្ងៃនេះ ដើម្បីថ្វាយបង្គំដល់ព្រះដទៃ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះដទៃដែលអ្នករាល់គ្នាមិនស្គាល់

សំដៅទៅលើព្រះដទៃ ដែលមនុស្សថ្វាយបង្គំ។ ជនជាតិអ៊ីស្រាអែលស្គាល់ព្រះអម្ចាស់ ព្រោះព្រះអង្គបានបង្ហាញអង្គទ្រង់ឱ្យគេឃើញ ហើយគេក៏បានស្គាល់ឫទ្ធានុភាពរបស់ព្រះអង្គ។