km_tn/deu/11/13.md

2.7 KiB

ប្រសិនបើ

មានន័យថា អ្វីដែលព្រះអម្ចាស់សន្យានឹងកើតឡើង បើជនជាតិអ៊ីស្រាអែលធ្វើតាមការបង្គាប់របស់ព្រះអង្គ។

ដែលខ្ញុំបង្គាប់

នៅទីនេះ «ខ្ញុំ» សំដៅទៅលើលោកម៉ូសេ។

ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នករាល់គ្នា

ឃ្លា «ឱ្យអស់ពីចិត្ត» មានន័យថា «ទាំងស្រុង» និង «អស់ពី ... ព្រលឹង» មានន័យថា «អស់ពីខ្លួនអ្នក»។ ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ សូមមើលការបកប្រែនៅក្នុង ៤:២៩ ។ ការបកប្រែផ្សេងទៀត «ដោយអស់ពីសមត្ថភាពរបស់អ្នករាល់គ្នា» ឬ «ដោយថាមពលរបស់អ្នករាល់គ្នាទាំងអស់» (សូមមើល [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-doublet]]

ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើទឹកដីរបស់អ្នកតាមរដូវកាល

«ព្រះអង្គនឹងធ្វើឱ្យមានភ្លៀងនៅលើទឺកដីរបស់អ្នក តាមរដូវកាលល្អ»

ព្រះអង្គនឹងប្រទានឲ្យ

នៅទីនេះ «ព្រះអង្គ»នឹងប្រទានឱ្យសំដៅទៅលើព្រះអម្ចាស់។ អាចបញ្ជាក់ជាបុរសទីបី។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់នឹងប្រទានឲ្យ» ឬ «ព្រះអង្គនឹងប្រទានឱ្យ»

គឺជាភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ

សំដៅទៅលើទឹកភ្លៀងនៅដើមរដូវសាបព្រោះ និងភ្លៀងសម្រាប់ការប្រមូលផលដំណាំ។ ការបកប្រែផ្សេងទៀត «ភ្លៀងរដូវស្លឹកឈើជ្រុះ និងរដូវផ្ការីក» ឬ «ភ្លៀងទៀងទាត់តាមរដូវ»