km_tn/deu/11/06.md

2.9 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនៅតែបន្តរម្លឹកមនុស្សពេញវ័យ ឱ្យបង្រៀនកូនៗរបស់ពួកគេ អំពីការអស្ចារ្យរបស់ព្រះជាម្ចាស់។

លោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប

លោកម៉ូសេកំពុងតែសំដៅទៅលើព្រឹត្តិការណ៍មួយ កាលពីអតីតកាល នៅពេលលោកដាថាន និងលោកអប៊ីរ៉ាមបានបះបោរប្រឆាំងនឹងលោកម៉ូសេ និងលោកអ៊ើរ៉ុន។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចធ្វើឱ្យច្បាស់។ (សូមមើល rc://*/ta/man/translate/figs-explicit)

លោកដាថាន ...លោកអប៊ីរ៉ាម...លោកអេលាប

ទាំងនេះជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើល rc://*/ta/man/translate/translate-names)

ជាកូនរបស់លោកអេលាប

«កូនចៅរបស់លោករូបេន»

ដែលឲ្យដីស្រូបពួកគេ

ព្រះអម្ចាស់ធ្វើឱ្យដីញែកពីគ្នា ដើម្បីប្រជាជនធ្លាក់ចូលក្នុងដីដូចគេនិយាយថា ដីមានមាត់និងសមត្ថភាពលេបប្រជាជន។ (សូមមើល rc://*/ta/man/translate/figs-personification)

អស់អ្នកដែលរួមគំនិតជាមួយពួកគេ

សំដៅទៅលើអ្នកបម្រើ និងសត្វរបស់ពួកគេ។

នៅកណ្តាលចំណោមជនជាតិអ៊ុីស្រាអែលទាំងមូល។

នេះមានន័យថា ប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញផ្ទាល់នឹងភ្នែកអំពីអ្វី ដែលបានកើតឡើងចំពោះលោកដាថាន លោកអប៊ីរ៉ាម គ្រួសាររបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។

ដ្បិត អ្នករាល់គ្នាបានឃើញ

នៅទីនេះ «ឃើញ» តំណាងឱ្យមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ អ្នករាល់គ្នាបានឃើញ» (សូមមើល rc://*/ta/man/translate/figs-synecdoche)