km_tn/deu/10/20.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ដូចជាពួកគេជាមនុស្សតែម្នាក់ ដូច្នេះ រាល់ការកើតឡើងនៃពាក្យ «អ្នក» និង «របស់អ្នក» ជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ហើយត្រូវគោរពប្រតិបត្តិដល់ព្រះអម្ចាស់

«ព្រះអង្គជាព្រះដែលអ្នកត្រូវគោរពប្រតិបត្តិ»

ហើយនៅជាប់ជាមួយនឹងព្រះអង្គ

មានគេនិយាយថា មានទំនាក់ទំនងល្អជាមួយព្រះអម្ចាស់និងពឹងផ្អែកលើព្រះអង្គទាំងស្រុង ត្រូវបាននិយាយដូចជាមនុស្សនៅជាប់ជាមួយព្រះអម្ចាស់ដែរ។ ការបកប្រែផ្សេងទៀត «អ្នកត្រូវតែពឹងផ្អែកព្រះអង្គ» ឬ «ព្រះអង្គជាព្រះដែលអ្នកត្រូវតែពឹងផ្អែកលើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ហើយអ្នករាល់គ្នាត្រូវស្បថក្នុងនាមព្រះអង្គតែមួយប៉ុណ្ណោះ។

ការស្បថក្នុងនាមព្រះអម្ចាស់មានន័យថា យកព្រះអម្ចាស់ធ្វើជាគោល ឬអំណាចលើពាក្យសម្បថ។ នៅទីនេះ «ព្រះនាម» តំណាងឱ្យព្រះអម្ចាស់ផ្ទាល់។ សូមមើលការបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ៦:១៣ ។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នានឹងស្បថ ហើយសុំឱ្យព្រះអម្ចាស់បញ្ជាក់ពីវា» ឬ «នៅពេលអ្នករាល់គ្នាស្បថអ្នករាល់គ្នានឹងប្រកាសព្រះនាមរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ដូចដែលភ្នែករបស់អ្នករាល់គ្នាបានឃើញស្រាប់ហើយ។

នៅទីនេះ «ភ្នែក» សំដៅទៅលើមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «ដែលអ្នករាល់គ្នាបានឃើញ» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ចូរលើកតម្កើងដល់ព្រះអង្គ

អាចមានន័យថា ១) «ព្រះអង្គជាព្រះដែលអ្នកត្រូវសរសើរតម្កើង» ឬ ២) «គឺដោយសារតែអ្នកថ្វាយបង្គំព្រះអង្គ ដូច្នេះ មនុស្សផ្សេងទៀតនឹងលើកតម្កើងដល់ព្រះអង្គ»