km_tn/deu/10/12.md

3.3 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបាននិយាយទៅកាន់ជនជាតិអ៊ីស្រាអែលហាក់ដូចជាពួកគេជាមនុស្សតែម្នាក់។ (សូមមើល rc://*/ta/man/translate/figs-you)

ឥឡូវនេះ អ៊ីស្រាអែលអើយ

នៅទីនេះឈ្មោះ «អ៊ីស្រាអែល» សំដៅទៅលើប្រជាជនអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-metonymy)

តើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ទាមទារចង់បានអ្វីពីអ្នករាល់គ្នា គឺចង់ឲ្យអ្នករាល់គ្នាគោរពកោតខ្លាច ... សម្រាប់ជាសេចក្តីល្អដល់អ្នករាល់គ្នា?

លោកម៉ូសេប្រើសំណួរដើម្បីបង្រៀនប្រជាជនអ៊ីស្រាអែល។ សំណួរដ៏ប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «នេះជាអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ្នក តម្រូវឱ្យអ្នករាល់គ្នាធ្វើ ... ឱ្យអ្នករាល់គ្នាគោរពកោតខ្លាច ... សម្រាប់ជាសេចក្តីល្អដល់អ្នករាល់គ្នា»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ចូរដើតាមផ្លូវរបស់ព្រះអង្គ

លោកម៉ូសេនិយាយដូចជាការស្តាប់បង្គាប់ព្រះអម្ចាស់ កំពុងដើរតាមផ្លូវមួយ។ ការបកប្រែផ្សេងទៀត «ត្រូវគោរពតាមសេចក្តីបង្គាប់របស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា

ឃ្លា «ឲ្យអស់ពីចិត្ត» មានន័យថា «ទាំងស្រុង» និង «អស់ពីព្រលឹងរបស់អ្នករាល់គ្នា» មានន័យថា «អស់ពីខ្លួនអ្នក»។ ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ សូមមើលការបកប្រែនៅក្នុង ៤:២៩។ ការបកប្រែផ្សេងទៀត «ដោយអស់ពីសមត្ថភាពរបស់អ្នករាល់គ្នា» ឬ «ដោយថាមពលទាំងអស់របស់អ្នករាល់គ្នា»។ (សូមមើល [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-doublet]])