km_tn/deu/09/22.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេកំពុងរម្លឹកប្រជាជនអ៊ីស្រាអែលអំពីអ្វី ដែលបានកើតឡើងកាលពីអតីតកាល។

តាបេរ៉ា ... ម៉ាសា ... ប្រូត ហាតាវ៉ា

ទាំងនេះជាឈ្មោះកន្លែង ដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ ពេលពួកគេនៅទីរហោស្ថាន។ (សូមមើល rc://*/ta/man/translate/translate-names)

ចូរចេញទៅ

ពួកគេស្ថិតនៅលើដីទាប ហើយដីដែលព្រះអម្ចាស់បានប្រាប់ពួកគេឱ្យយកនៅលើភ្នំ ដូច្នេះ ពួកគេត្រូវឡើងទៅលើភ្នំ។

បានប៉ះបោរប្រឆាំងនឹងសេចក្ដីបង្គាប់

ពាក្យថា «សេចក្ដីបង្គាប់» ជាពាក្យប្រៀបធៀបសម្រាប់ព្រះអម្ចាស់ផ្ទាល់។ ការបកប្រែផ្សេងទៀត «បានបះបោរប្រឆាំងនឹងព្រះអម្ចាស់ អ្នកមិនបានធ្វើតាមសេចក្ដីបង្គាប់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ

នៅទីនេះ« សំឡេងរបស់ព្រះអង្គ» មានន័យថា អ្វីដែលព្រះជាម្ចាស់មានបន្ទូល។ ការបកប្រែផ្សេងទៀត «ចូរគោរពតាមអ្វី ដែលព្រះអង្គបានមានបន្ទូល» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពីថ្ងៃដែលខ្ញុំបានស្គាល់អ្នករាល់គ្នា។

«ពេលដែលខ្ញុំចាប់ផ្តើមដឹកនាំអ្អ្នករាល់គ្នា» ការបកប្រែខ្លះអានថា «ចាប់ពីថ្ងៃ ដែលគាត់បានស្គាល់អ្នករាល់គ្នា» ជាថ្ងៃ ដែលព្រះអម្ចាស់ស្គាល់ពួកគេដំបូង។