km_tn/deu/09/15.md

1.9 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេកំពុងរម្លឹកប្រជាជនអ៊ីស្រាអែលអំពីអ្វី ដែលបានកើតឡើងកាលពីអតីតកាល។

មើល

ពាក្យថា​ «មើល» ត្រង់នេះបង្ហាញថា លោកម៉ូសេមានការភ្ញាក់ផ្អើលចំពោះអ្វី ដែលគាត់បានឃើញ។

បានសូនធ្វើរូបកូនគោសម្រាប់ខ្លួនឯង។

ជនជាតិអ៊ីស្រាអែលនៅជំនាន់មុន បានសុំលោកអ៊ើរ៉ុនធ្វើរូបកូនគោមាសមួយ ដើម្បីពួកគេអាចថ្វាយបង្គំរូបនោះ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចធ្វើឱ្យច្បាស់។ (សូមមើល rc://*/ta/man/translate/figs-explicit)

អ្នករាល់គ្នាបានឆាប់ងាកចេញពីផ្លូវដែលព្រះអម្ចាស់បានបង្គាប់អ្នករាល់គ្នា។

លោកម៉ូសេនិយាយដូចជាការស្តាប់តាមបង្គាប់របស់ព្រះជាម្ចាស់ បានដើរតាមផ្លូវមួយ។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នាឆាប់មិនស្តាប់បង្គាប់តាមអ្វី ដែលព្រះអម្ចាស់បានបង្គាប់អ្នករាល់គ្នា»។ ពាក្យស្រដៀងគ្នានេះកើតមានឡើងនៅក្នុង ៩:១១ ។