km_tn/deu/07/17.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដប្រាប់ជនជាតិអ៊ីស្រាអែលអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចជនជាតិអ៊ីស្រាអែលជាមនុស្សតែម្នាក់។ (សូមមើល rc://*/ta/man/translate/figs-you)

ប្រសិនបើ អ្នករាល់គ្នានិយាយទៅកាន់ដួងចិត្តរបស់អ្នករាល់គ្នាថា ... ចូរកុំភ័យខ្លាចពួកគេឡើយ

ប្រជាជនមិនគួរភ័យខ្លាចទេ ទោះបីជាពួកគេកត់សម្គាល់ថា ប្រជាជាតិនានាខ្លាំងជាងពួកគេក៏ដោយ។ ការបកប្រែផ្សេងទៀត «ទោះបីអ្នករាល់គ្នានិយាយទៅកាន់ដួងចិត្តរបស់អ្នករាល់គ្នា» (សូមមើល rc://*/ta/man/translate/figs-idiom)

និយាយទៅកាន់ដួងចិត្តរបស់អ្នករាល់គ្នា

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «សូមគិត» (សូមមើល rc://*/ta/man/translate/figs-idiom)

តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបំបែកពួកគេបាន?

លោកម៉ូសេប្រើសំណួរមួយដើម្បីបញ្ជាក់ថា ប្រជាជនអាចមានអារម្មណ៍ភ័យខ្លាចប្រជាជាតិដទៃទៀត។ សំណួរនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនអាចយកជ័យជម្នះលើពួកគេបានទេ» (សូមមើល rc://*/ta/man/translate/figs-rquestion)

អ្នករាល់គ្នាត្រូវនឹកចាំ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «អ្នកត្រូវតែចងចាំ» (សូមមើល rc://*/ta/man/translate/figs-idiom)

ដែលភ្នែកអ្នករាល់គ្នាបានឃើញ

នៅទីនេះ «ភ្នែក» សំដៅទៅលើអ្វីដែលប្រជាជនបានឃើញ។ ការបកប្រែផ្សេងទៀត «ដែលអ្នកបានឃើញ» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ពីព្រះហស្តដែលខ្លាំងពូកែ និងឫទិ្ធបារមី

នៅទីនេះ «ព្រះហស្តដែលខ្លាំងពូកែ» និង «ឫទិ្ធបារមី» ជារឿងប្រៀបប្រដូចសម្រាប់អំណាចរបស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «និងអំណាចដ៏ខ្លាំងអស្ចារ្យ» ។ បកប្រែដូចនៅក្នុង ៤:៣៤។ (សូមមើល rc://*/ta/man/translate/figs-metaphor)