km_tn/deu/07/14.md

3.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដប្រាប់ជនជាតិអ៊ីស្រាអែលអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចជនជាតិអ៊ីស្រាអែលជាមនុស្សតែម្នាក់។ (សូមមើល rc://*/ta/man/translate/figs-you)

អ្នករាល់គ្នានឹងបានទទួលព្រះពរថែមទៀតច្រើនជាងប្រជាជាតិផ្សេងៗ

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «យើងនឹងឱ្យពរអ្នករាល់គ្នា ច្រើនជាងយើងឱ្យពរដល់មនុស្សផ្សេងទៀត» (សូមមើល rc://*/ta/man/translate/figs-activepassive)

នឹងមិនមានបុរស ឬស្ត្រីអារណាក្នុងចំណោមអ្នករាល់គ្នា ឬក្នុងចំណោមហ្វូងសត្វរបស់អ្នករាល់គ្នាគ្មានកូនឡើយ។

លោកម៉ូសេប្រើពាក្យអវិជ្ជមានដើម្បីបញ្ជាក់ថា ពួកគេទាំងអស់នឹងអាចមានកូន។ អាចបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «អ្នកទាំងអស់គ្នានឹងអាចមានកូន ហើយសត្វរបស់អ្នកនឹងអាចបង្កើតកូនឡើងវិញបាន» (សូមមើល rc://*/ta/man/translate/figs-litotes)

ចំណោមអ្នករាល់គ្នា ... ក្នុងចំណោមហ្វូងសត្វរបស់អ្នករាល់គ្នា

ពាក្យ «អ្នក» និង «របស់អ្នក» ជាពហុវចនៈនៅទីនេះ។ (សូមមើល rc://*/ta/man/translate/figs-you)

ដកយកចេញអស់ទាំងជំងឺពីអ្នករាល់គ្នា

«ធ្វើឱ្យប្រាកដថា អ្នកមិនឈឺ» ឬ «ធ្វើឱ្យអ្នកមានសុខភាពល្អពេញទី»

គ្មានគ្រោះកាចណាដែលកើតនៅក្នុង ... នឹងកើតឡើងលើអ្នករាល់គ្នាឡើយ ប៉ុន្តែ ព្រះអង្គនឹងដាក់គ្រោះកាចនោះទាំងនេោះ នៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នាវិញ។

លោកម៉ូសេនិយាយដូចជាជំងឺជាវត្ថុធ្ងន់មួយ ដែលព្រះអម្ចាស់នឹងដាក់លើមនុស្ស។ ការបកប្រែផ្សេងទៀត «ព្រះអង្គនឹងមិនធ្វើឱ្យអ្នករាល់គ្នាឈឺ ដោយជំងឺអាក្រក់ណាមួយទេ ... ប៉ុន្តែ ព្រះអង្គនឹងធ្វើឱ្យសត្រូវរបស់អ្នករាល់គ្នាឈឺ» (សូមមើល rc://*/ta/man/translate/figs-metaphor)