km_tn/deu/05/01.md

2.8 KiB

ព័ត៌មានទូទៅ៖

ម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

បានហៅប្រជាជនអ៊ីស្រាអែល

លោកម៉ូសេចង់ឱ្យប្រជាជនអ៊ីស្រាអែលគ្រប់ៗគ្នាឮ និងស្តាប់តាមសម្តីរបស់គាត់ ប៉ុន្តែ សំឡេងរបស់គាត់ប្រហែលជាមិនឮខ្លាំងទេ ដូច្នេះ តាមពិតមនុស្សគ្រប់គ្នាបានឮសំឡេងគាត់។ (សូមមើល rc://*/ta/man/translate/figs-hyperbole)

ដែលខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ

នៅទីនេះ «ប្រាប់» សំដៅទៅលើមនុស្សទាំងមូល។ ការប្រៀបធៀបនេះបញ្ជាក់ថា ប្រជាជនដឹងនូវអ្វីដែលលោកម៉ូសេបាននិយាយទៅកាន់ពួកគេ ដូច្នេះ ពួកគេមិនអាចធ្វើបាប ហើយបន្ទាប់មកពួកគេនិយាយថា ពួកគេមិនដឹងថាពួកគេកំពុងធ្វើបាបទេ។ ការបកប្រែផ្សេងទៀត «ដែលខ្ញុំនឹងនិយាយទៅកាន់អ្នកនៅថ្ងៃនេះ» (សូមមើល [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])

ព្រះអម្ចាស់មិនបានចងសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយបុព្វបុរសទេ

អាចមានន័យថា ១) ព្រះអម្ចាស់មិនត្រឹមតែបានចងសម្ពន្ធមេត្រីជាមួយអ្នកនៅហោរែបប៉ុណ្ណោះទេ។ សម្ពន្ធមេត្រីនេះក៏ស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែលជំនាន់ក្រោយៗដែរ។ ឬ ២) ព្រះជាម្ចាស់ពុំបានចងសម្ពន្ធមេត្រីជាមួយបុព្វបុរស ដែលនៅឆ្ងាយដូចលោកអប្រាហាំលោកអ៊ីសាក និងលោកយ៉ាកុបទេ។ ផ្ទុយទៅវិញ សម្ពន្ធមេត្រីនេះបានចាប់ផ្ដើមជាមួយជនជាតិអ៊ីស្រាអែលនៅហោរែប។