km_tn/deu/03/19.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់កុលសម្ព័ន្ធរូបេន និងកាដនិងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាល។

ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាទាំងអស់សម្រាក

អ្នកនិពន្ធនិយាយដូចជាសមត្ថភាពក្នុងការសម្រាក ជាវត្ថុដែលអាចត្រូវបានផ្តល់ជាអំណោយ។ ពាក្យថា ឈប់សម្រាក៏ជាពាក្យប្រៀបធៀបមួយសម្រាប់ជីវិតប្រកបដោយសន្តិភាព ដែលក្នុងនោះគ្មានសង្គ្រាមទេ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់អនុញ្ញាតឱ្យបងប្អូនរបស់អ្នកសម្រាក» ឬ «ព្រះអម្ចាស់អនុញ្ញាតឱ្យបងប្អូនរបស់អ្នកឈប់ធ្វើសង្គ្រាម ហើយរស់នៅដោយសន្តិភាព» (សូមមើល rc://*/ta/man/translate/figs-metaphor)

នៅត្រើយខាងនាយទន្លេយ័រដាន់

នេះសំដៅទៅលើទឹកដី ដែលឆ្លងកាត់ទន្លេយ័រដាន់នៅខាងកើតអ៊ីស្រាអែល។ នៅពេលលោកម៉ូសេនិយាយដូច្នេះ លោកម៉ូសេនៅខាងកើតទន្លេយ័រដាន់។ ការបកប្រែផ្សេងទៀត «ខាងកើតទន្លេយ័រដាន់» ។ បកប្វាដូចនៅក្នុង ១:១។

អ្នករាល់គ្នានឹងត្រឡប់ទៅ

លោកម៉ូសេបញ្ជាក់ថា កុលសម្ព័ន្ធដទៃទៀតត្រូវតែកាន់កាប់ទឹកដីរបស់ខ្លួន មុនពេលព្រះអម្ចាស់អនុញ្ញាតឱ្យកុលសម្ព័ន្ធទាំងបីនេះកាន់កាប់ទឹកដីរបស់ខ្លួន។ មានតែពេលនោះទេ ដែលអ្នកត្រូវត្រឡប់មកវិញ។