km_tn/deu/03/03.md

2.1 KiB

ព្រមទាំងប្រជាជនទាំងអស់របស់ស្ដេចក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងដែរ។

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ហើយព្រះអម្ចាស់បានដាក់ប្រជារាស្រ្តទាំងអស់របស់ស្តេចអុក ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង» (សូមមើល rc://*/ta/man/translate/figs-activepassive)

គ្មានសល់អ្នកណាម្នាក់ឡើយ។

នេះជាកម្លាំងដែលត្រូវបានប្រើដើម្បីបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលមិនបានទុកឱ្យនរណាម្នាក់រស់ឡើយ។ ការបកប្រែផ្សេងទៀត «ប្រជាជនរបស់ស្តេចទាំងអស់ត្រូវបានស្លាប់» (សូមមើល rc://*/ta/man/translate/figs-litotes)

គ្មានក្រុងណាមួយដែលរួចផុតពីការចាប់យករបស់យើងទេ

នេះជាការអវិជ្ជមានទ្វេដង ដែលបញ្ជាក់ថាពួកគេបានកាន់កាប់ទីក្រុងទាំង៦០។ ការបកប្រែផ្សេងទៀត «យើងបានយកទីក្រុងទាំងអស់» (សូមមើល rc://*/ta/man/translate/figs-doublenegatives)

ហុកសិបក្រុង

«ទីក្រុង៦០» (សូមមើល rc://*/ta/man/translate/translate-numbers)

គ្រប់ទាំងតំបន់អើកុប

នេះជាឈ្មោះតំបន់មួយនៅក្នុងស្រុកបាសាន។ (សូមមើល rc://*/ta/man/translate/translate-names)