km_tn/deu/03/01.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តរម្លឹកប្រជាជនអំពីអ្វី ដែលបានកើតឡើងកាលពីអតីតកាល។

ព្រះបាទអុក... ស្ដេចស៊ីហុន

ទាំងនេះជាឈ្មោះរបស់ស្តេច។ សូមមើលការបកប្រែនៅក្នុង ១:៣។ (សូមមើល rc://*/ta/man/translate/translate-names)

អេទ្រី ... ក្រុងហែលបូន

ទាំងនេះជាឈ្មោះទីក្រុងនានា។ សូមមើលការបកប្រែនៅក្នុង ១:៣។ (សូមមើល rc://*/ta/man/translate/translate-names)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «កុំភ័យខ្លាចឲ្យសោះ ... បានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា ... ក្រោមការគ្រប់គ្រង់របស់អ្នកហើយ។ ... អ្នករាល់គ្នានឹងប្រព្រឹត្តចំពោះ ... ជាស្ដេចនៃ ...នៅក្រុងហែលបូនដែរ។

ព្រះអម្ចាស់កំពុងមានព្រះបន្ទូលទៅកាន់លោកម៉ូសេដូចជាលោកម៉ូសេជាជនជាតិអ៊ីស្រាអែលដែរ ដូច្នេះបង្គាប់ «កុំភ័យខ្លាចឲ្យសោះ» និងការកើតមានឡើងនៃពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈជាពហុវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ភ័យខ្លាចស្តេច...ប្រគល់ជ័យជម្នះ ... ប្រជាជន និងទឹកដីរបស់ស្ដេច

នៅទីនេះពាក្យ «ស្តេច» និង «របស់ស្តេច» សំដៅទៅលើព្រះបាទអុក។

យើងបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា

ព្រះអម្ចាស់មានបន្ទូលអំពីអ្វី ដែលព្រះអង្គនឹងធ្វើដូចជាព្រះអង្គបានធ្វើរួចហើយ។ (សូមមើល rc://*/ta/man/translate/figs-pastforfuture)

អ្នករាល់គ្នានឹងប្រព្រឹត្តចំពោះស្ដេចនោះ ដូចជាអ្នករាល់គ្នាបានប្រព្រឹត្្តចំពោះស្ដេចស៊ីហុន

ពាក្យថា «ស្តេច» ជាពាក្យប្រៀបធៀបសម្រាប់ «ប្រជារាស្ត្ររបស់ព្រះអង្គ» ។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នានឹងបំផ្លាញស្តេចអុក និងប្រជារាស្រ្តរបស់ព្រះអង្គ ដូចដែលអ្នកបានធ្វើចំពោះស្តេចស៊ីហុន» (សូមមើល rc://*/ta/man/translate/figs-metonymy)