km_tn/dan/12/05.md

2.1 KiB

ព័ត៌មានទូទៅៈ

ដានីយ៉ែលបានចេញទៅហើយប្រាប់ពីអ្វីដែលលោកបានឃើញនៅក្នុងនិមិត្តដែលចាប់ផ្តើមនៅក្នុងជំពូក ១០ៈ១។

មនុស្សពីរនាក់កំពុងឈរនៅទីនោះ

«មានទេវតាពីររូបទៀតកំពុងឈរនៅទីនោះ»

ទេវតាដែលស្លៀកឈុតភ្លឺរលើប

ការនេះសំដៅទៅទេវតាដែលលេចមកដល់ដានីយ៉ែលនៅក្នុងជំពូក ១០ៈ៤ គឺមិនមែនម្នាក់ដែលកំពុងឈរនៅម្ខាងទៀតនៃទន្លេនោះទេ។

នៅលើទឹកទន្លេនោះ

អត្ថន័យដែលអាចមានគឺ ១) ទេវតាស្លៀកឈុតភ្លឺរលើបដែលនៅលើទន្លេ ឬ ២) ទេវតាបាននៅលើខ្សែទឹកហូរនៃទន្លេ។

តើហេតុការណ៍នេះនឹងត្រូវបញ្ចប់នៅពេលណា?

«តើហេតុការណ៍នេះនឹងត្រូវបញ្ចប់នៅពេលណា?» ការនេះសំដៅទៅលើពេលចាប់ផ្តើម ដល់បញ្ចប់ទៅវិញនៃហេតុការណ៍នេះ។

ហេតុការណ៍នេះ

នៅក្នុងពេលទេវតាបាននិយាយទៅកាន់ដានីយ៉ែល គឺគ្មានហេតុការណ៍ណាដែលមានដូចនេះទៀតទេ។ ការអស្ចារ្យនេះសំដៅទៅហេតុការណ៍ដែលនៅក្នុងជំពូក ១២ៈ១ ហើយវាក៏អាចទៅរួចដែរ បើយើងរួមបញ្ចូលហេតុការណ៍ដែលនៅក្នុងជំពូក ១១។