km_tn/dan/12/01.md

3.0 KiB

ព័ត៌មានទូទៅៈ

ទេវតាដែលបានលេចមកកាន់ដានីយ៉ែលនៅក្នុងជំពូក ១០ៈ៤ បានបន្តនិយាយ។

មហាទេវតាមីកែល

មីកែលគឺជាមហាទេវតា។ នៅទីនេះលោកក៏បានផ្តល់ងារមួយទៀត «ម្ចាស់ដ៏អស្ចារ្យ»។

មីកែល...បានក្រោកឡើង

ពាក្យថា «ងើបឡើង» គឺវាស្រដៀង និងពាក្យលេចចេញមក។ ការបកប្រែរបៀបផ្សេងទៀតៈ «មីកែល...នឹងលេចមក» (សូមមើល: rc://*/ta/man/translate/figs-idiom)

ប្រជាជនរបស់លោកនឹងត្រូវរំដោះ

នេះអាចត្រូវបានបង្ហាញជាទម្រង់សកម្ម។ អ្នកក៏អាចធ្វើវាឲ្យកាន់តែច្បាស់ថា ព្រះជាម្ចាស់នឹងសង្គ្រោះប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងសង្គ្រោះប្រជាជនរបស់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])

ពួកអ្នកដែលមានឈ្មោះបានកត់នៅក្នុងក្រាំង

នេះអាចត្រូវបានបង្ហាញជាទម្រង់សកម្ម។ អ្នកក៏អាចធ្វើវាឲ្យកាន់តែច្បាស់ថា ព្រះជាម្ចាស់បានសរសេរឈ្មោះរបស់អ្នកនៅក្នុងសៀវភៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកអ្នកដែលមានឈ្មោះបានកត់នៅក្នុងសៀវភៅ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])

មនុស្សដែលដេកនៅលើធូលីដីនឹងក្រោកឡើង

ឃ្លាថា «ដេកនៅក្នុងធូលីនៃផែនដី» គឺជារបៀបមួយទៀត ដែលសំដៅទៅកាន់មនុស្សដែលស្លាប់។ ពាក្យថា «ងើបឡើង» គឺស្រដៀងទៅនឹងពាក្យថារស់ឡើងវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលបានស្លាប់នឹងត្រឡប់មកកាន់ជីវិតវិញ» (សូមមើល: [[rc:///ta/man/translate/figs-euphemism]] និង [[rc:///ta/man/translate/figs-idiom]])