km_tn/dan/11/44.md

2.7 KiB

ព័ត៌មានទូទៅៈ

ការនេះនៅតែនិយាយអំពីស្តេចនៅទិសខាងជើង។

ហើយទ្រង់នឹងលើកទ័ពចេញទៅទាំងក្រេវក្រោធ

នាមអរូបី «ក្រេវក្រោធ» ពាក្យនេះក៏អាចនិយាយបានថា «ខឹង»។ វាអាចនិយាយឲ្យកាន់តែច្បាស់ដែលស្តេចនឹងទៅជាមួយនឹងពួកទាហានរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចបានខឹងខ្លាំងហើយចេញទៅជាមួយពួកទាហាន» ឬ «ស្តេចបានខឹងយ៉ាងខ្លាំង ហើយក៏ចេញទៅជាមួយនឹងទាហាន» (សូមមើល: [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-explicit]])

ចេញទៅ

ពាក្យនេះតំណាងឲ្យការចេញទៅវាយប្រហារពួកសត្រូវ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

លើកទ័ពចេញទៅទាំងក្រេវក្រោធ ហើយបំផ្លាញ

«ដើម្បីបំផ្លាញប្រជាជនជាច្រើន»

តម្លើងពន្លាធ្វើជារាជដំណាក់

ការនេះសំដៅទៅលើព្រះដំណាក់ដ៏ល្អរបស់ស្តេច ដែលស្តេចបានស្នាក់នៅ នៅពេលស្តេចនៅជាមួយពួកទាហាននៅក្នុងពេលសង្គ្រាម។

ដំណាក់នៅកណ្តាលសមុទ្រ និងជិតភ្នំដ៏បរិសុទ្ធ

ការនេះគួរតែបានសំដៅទៅតាមតំបន់រវាងសមុទ្រ មេឌីទែរ៉ានេ និងភ្នំនៃព្រះវិហារនៅក្នុងយេរ៉ូសាឡិម។

និងជិតភ្នំដ៏បរិសុទ្ធ

ការនេះសំដៅទៅលើជ្រលងនៅក្នុងក្រុងយេរ៉ូសាឡិមគឺជាទីកន្លែងព្រះវិហារបានសាងសង់។ សូមមើលការបកប្រែដែលមានឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៩ៈ១៥ និង៩ៈ២០។ (សូមមើល: rc://*/ta/man/translate/figs-metonymy)