km_tn/dan/11/25.md

5.9 KiB

ព័ត៌មាន​ទូទៅ:

ព័ត៌មាន​ទូទៅ: ទេវតាបន្ដនិយាយជាមួយដានីយ៉ែល។

ស្តេចនៅតែមានកម្លាំង និង ចិត្តក្លាហាន

អំណាច និងដួងចិត្ត (នោះគឺជា ការលើកទឹកចិត្ត) គឺត្រូវបានគេនិយាយដូចជា ពួកគេជាមនុស្សដែលនរណាម្នាក់អាចភ្ញាក់ឡើងដើម្បីធ្វើឱ្យពួកគេធ្វើសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចនេះនឹងធ្វើឲ្យមានអំណាចកាន់តែខ្លាំង ហើយនិងជាទីលើកទឹកចិត្តផង» (សូមមើល: rc://*/ta/man/translate/figs-personification)

ចិត្ត

នេះបង្ហាញពីការលើកទឹកចិត្ត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

រួមទាំងកម្លាំងទ័ពធំ

«ជាមួយទាហានដ៏ធំអស្ចារ្យ ដែលស្តេចនឹងប្រមូលផ្តុំ»

មកតយុទ្ធជាមួយ

«នឹងធ្វើសង្គ្រាមទាស់នឹងទ្រង់»

មិនអាចយកជ័យបានទេ

មិនអាចតំណាងឲ្យការបរាជ័យបានទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចដែលមកពីទិសខាងត្បូងនឹងត្រូវបរាជ័យ» ឬ «ពួកទាហាននឹងត្រូវបែកខ្ញែកអស់ហើយ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកដែលបរិភោគអាហារជាមួយស្តេច

ការនេះសំដៅទៅទីប្រឹក្សារបស់ស្តេច។ ជាទូទៅគឹអ្នកដែលជាទីប្រឹក្សាទុកចិត្តបំផុតទើបស្តេចឲ្យមករួមតុបរិភោគអាហារជាមួយនឹងស្តេច។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីប្រឹក្សាដ៏ល្អរបស់ស្តេច» (សូមមើល: rc://*/ta/man/translate/figs-metonymy)

កងទ័ពរបស់ស្តេចនឹងត្រូវខ្ចាត់ខ្ចាយ

ការបរាជ័យរបស់ពួកទាហានគឺជាការបាក់បែកមួយ ដូចជាទឹកជំនន់ដែលបានហូរនាំយកទៅអស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកទាហាននឹងមកបំផ្លាញកងទ័ពរបស់ស្តេច» ឬ «ពួកទាហាននឹងមកបំផ្លាញកងទ័ពរបស់ស្តេចដូចជាទឹកដែលបានហូរយកទៅអស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកគេទាំងនោះជាច្រើនត្រូវដួលស្លាប់

ពាក្យថា «ដួល» គឺជាពាក្យដែលស្រដៀងទៅនឹងការស្លាប់នៅក្នុងសង្គ្រាម។ ដូច្នេះ «ដួល» ហើយ «ស្លាប់» មានន័យមូលដ្ឋានដូចគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកទាហានទាំងនេះបានស្លាប់ក្នុងសង្រ្គាមជាច្រើន» (សូមមើល: [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-doublet]])

មានគំនិតអាក្រក់ចំពោះគ្នា

ពាក្យថា «ចិត្ត» តំណាងឲ្យបំនងចិត្តរបស់មនុស្ស។ សេចក្តីប៉ងប្រាថ្នាត្រូវបានគេនិយាយនៅទីនេះដូចជាពួកគេជាវត្ថុដែលនរណាម្នាក់អាចកំណត់ ឬដាក់នៅក្នុងទីតាំងជាក់លាក់មួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺជាល្បិចរៀបឡើងដើម្បីធ្វើអាក្រក់ដល់អ្នកណាម្នាក់» (សុមមើល: rc://*/ta/man/translate/figs-metaphor)

ហើយអង្គុយចចារ

ការអង្គុយរួមតុជាមួយគ្នាគឺតំណាងឲ្យការជជែកគ្នាទៅវិញទៅមក។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប៉ុន្តែគ្មានប្រយោជន៍សោះឡើយ

«តែការនិយាយរបស់ពួកគេនឹងមិនបានជួយអ្វីដល់ពួកគេទេ»

ត្បិតមិនទាន់ដល់់ពេលបញ្ចប់តាមការកំណត់

ការនេះបានប្រាប់ថាកិច្ចប្រជុំរបស់ពួកគេមិនបានជោគជ័យឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «លទ្ធផលនៃសកម្មភាពរបស់ពួកគេនឹងកើតឡើង នៅពេលដែលព្រះជាម្ចាស់បានកំណត់» (សូមមើល: rc://*/ta/man/translate/figs-activepassive)