km_tn/dan/11/20.md

4.6 KiB

ព័ត៌មានទូទៅ​:

ទេវតាបន្ដនិយាយជាមួយដានីយ៉ែល។

ស្តេចមួយនឹងឡើងសោយរាជ្យជំនួស ស្តេច

លើកអ្នកណាម្នាក់ឲ្យធ្វើជាស្តេចជំនួសកន្លែងស្តេច គឺមានន័យថាអ្នកនឹងឡើងសោយរាជ្យជំនួសស្តេចមុន។ ការបកប្រែរបៀបផ្សេងទៀតៈ «មានម្នាក់នឹងឡើងធ្វើជាស្តេចនៅខាងជើងដែលជំនួសស្តេចមុន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

នឹងចាត់តាំងអ្នកចំរឹតពន្ធម្នាក់

អ្នកចំរឹតពន្ធនឹងទៅគ្រប់ទីកន្លែងដើម្បីបង្ខំឲ្យគេបង់ពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «បញ្ជូនអ្នកណាម្នាក់ដើម្បីយកពន្ធពីប្រជាជន» (សូមមើល: rc://*/ta/man/translate/figs-explicit)

ស្តេចនេះនឹងត្រូវបាក់បែក

ពាក្យថា «គាត់» សំដៅទៅលើស្តេច។ ការបាក់បែកសំដៅទៅលើការស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចថ្មីនឹងស្លាប់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

តែមិនដោយសារកំហឹងទេ

ពាក្យដែលអាចបកប្រែបានគឺ ១) គ្មានអ្នកខឹងជាមួយនឹងស្តេចទេ ឬ២) នោះគឺជាឱកាសដែលធ្វើឲ្យស្តេចស្លាប់ ហើយរក្សាជាការសម្ងាត់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ជាមនុស្សគួរឲ្យស្អប់ ជាស្តេចដែលគ្មាននរណាម្នាក់ប្រគល់រាជសម្បត្តិឲ្យស្តេចនេះឡើយ

ប្រជាជននឹងបដិសេធមិនទទួលស្គាល់អ្នកនោះជាស្តេចឡើយ ពីព្រោះអ្នកនេះមិនមែនជាកូនចៅរបស់ស្តេច។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលប្រជាជនមើលងាយហើយមិនឲ្យតម្លៃធ្វើជាស្តេចនោះទេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មានមេទ័ពមួយដ៏ខ្លាំងពូកែមួយនឹងត្រូវចុះចាញ់ស្តេចនេះ

ការបញ្ចូនចេញតំណាងអោយការបំផ្លាញ។ នេះអាចត្រូវបានបង្ហាញជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ទាហានរបស់ស្តេចនោះនឹងកំទេចពួកទាហានដ៏ខ្លាំងពីមុនដែលបានរាំងមុខរបស់ពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-simile]]).

ទាំងកងទ័ពនិងទាហាននៃសម្ពន្ឋមេត្រីក៏នឹងត្រូវបំផ្លាញដែរ

នេះអាចត្រូវបានបង្ហាញជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចនឹងបំផ្លាញទាំងកងទ័ពនិងទាហាននៃសម្ពន្ឋមេត្រី» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អ្នកដឹកនាំនៃសម្ពន្ឋមេត្រី

ឃ្លានេះសំដៅទៅលើអ្នកដែលបំពេញតួនាទីខាងសាសនាដ៏សំខាន់បំផុតដែលព្រះជាម្ចាស់តម្រូវឲ្យមើលថែសម្ពន្ឋមេត្រី នៃពួកមហាបូជាចារ្យ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)