km_tn/dan/11/05.md

2.7 KiB

ព័ត៌មានទូទៅៈ

ទេវតាបន្ដនិយាយជាមួយដានីយ៉ែល។

មានមេទ័ពមួយរបស់ស្តេចដែលមានកម្លាំងខ្លាំងជាងទ្រង់ទៅទៀត ដែលនឹងឡើងគ្រប់គ្រងអាណាចក្រមួយដែលខ្លាំងជាងអាណាចក្ររបស់ស្តេច

មេបញ្ជាការនៃស្តេចខាងត្បូងនឹងក្លាយជាស្តេចខាងជើង។

ពួកគេនឹងចងសម្ព័ន្ធនឹងគ្នា

ស្តេចខាងត្បូងនឹងចងសម្ព័ន្ធភាពជាមួយស្តេចខាងជើង។ សម្ព័ន្ធភាពនេះគឺជា កិច្ចព្រមព្រៀងផ្លូវការមួយ ដែលប្រទេសទាំងពីរត្រូវអនុវត្តតាម។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចខាងត្បូង និងស្តេចខាងជើង នឹងសន្យាធ្វើការជាមួយគ្នា»។

បុត្រីរបស់ស្តេចអាណាចក្រខាងត្បូងនឹងទៅ..ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ

ស្តេចខាងត្បូងនឹងអោយបុត្រីរបស់ព្រះអង្គរៀបការជាមួយស្តេចខាងជើង។ អាពាហ៍ពិពាហ៍នឹងបញ្ជាក់ពីកិច្ចព្រមព្រៀងរវាងព្រះមហាក្សត្រទាំងពីរ។

នាងមិនអាចរក្សាអំណាចបានគង់វង្សទេ... ក៏មិនស្ថិតស្ថេរដែរ

នៅទីនេះ «ដៃ» តំណាងឲ្យអំណាច។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

នាងនឹងត្រូវគេបោះបង់ចោល

នេះហាក់ដូចជាសំដៅទៅលើផែនការសម្លាប់នាង និងអ្នកដែលបង្កើតសម្ព័ន្ធភាព។ ឃ្លានេះអាចត្រូវបានបង្ហាញជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងបោះបង់នាងចោល» (សូមមើល: rc://*/ta/man/translate/figs-activepassive)