km_tn/dan/09/07.md

3.0 KiB

ព័ត៌មានទូទៅៈ

ដានីយ៉ែលបន្ដអធិស្ឋានដល់ព្រះអម្ចាស់អំពីជនជាតិអុីស្រាអែល។

ឱព្រះអម្ចាស់អើយ! ព្រះអង្គជាម្ចាស់នៃសេចក្តីសុចរិត

ភាពសុចរិតត្រូវបានគេនិយាយដូចជា «សេចក្តីសុចរិត» ជាកម្មវត្ថុរបស់ព្រះអម្ចាស់។ «សេចក្ដីសុចរិត» អាចត្រូវបានថ្លែងជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ធ្វើដោយយុត្តិធម៌» (UDB) (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

តែចំពោះយើងខ្ញុំវិញ យើងមានតែសេចក្តីអាម៉ាស់ ទាំងសាសន៍យូដា

ការខ្មាស់អៀនត្រូវបានគេនិយាយដូចជា «ភាពខ្មាស់អៀន» គឺជាវត្ថុដែលជាកម្មសិទ្ធិរបស់មនុស្ស។ នាមអរូបី «ខ្មាស់អៀន» អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែចំពោះពួកយើង ដែលខ្មាស់នឹងអ្វីដែលយើងបានធ្វើ - ប្រជាជន» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

តែចំពោះយើងខ្ញុំវិញ

ពាក្យថា «យើង» រួមបញ្ចូលដានីយ៉ែល និងជនជាតិអុីស្រាអែល ប៉ុន្តែវាមិនរួមបញ្ចូលព្រះទេ។ (សូមមើល: rc://*/ta/man/translate/figs-exclusive)

ពេញដោយភាពអាម៉ាស់មុខ

នេះមានន័យថា ភាពអាម៉ាស់របស់ពួកគេអាចមើលឃើញដល់មនុស្សគ្រប់គ្នា។ (សូមមើល: rc://*/ta/man/translate/figs-idiom)

ដោយភាពអាម៉ាស់មុខ ទាំងស្តេចរបស់យើង នាម៉ឺន និង ពួកបុព្វបុរសយើងទាំងប៉ុន្មាន ដោយសារយើងបានធ្វើបាបទាស់នឹងព្រះអង្គ

«ពីព្រោះយើងបានក្បត់អ្នកយ៉ាងខ្លាំង» ឬ «ពីព្រោះយើងមិនស្មោះត្រង់នឹងអ្នក» (UDB)