km_tn/dan/07/25.md

5.1 KiB

ព័ត៌មានទូទៅៈ

បុរសនៅក្នុងនិមិត្តរបស់ដានីយ៉ែល នៅតែបន្តនិយាយជាមួយដានីយ៉ែល។

ព័ត៌មានទូទៅៈ

អត្ថបទភាគច្រើននៃខ ២៣-២៧ គឺជាភាសានិមិត្តរូប។ សម្រាប់ហេតុផលនេះ ULB បង្ហាញពួកវាជាទម្រង់កំណាព្យ។ (សូមមើល: rc://*/ta/man/translate/writing-symlanguage)

ស្តេចនឹងមានរាជឱង្ការទាស់ប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត

នេះមានន័យថាស្តេចថ្មីបំផុតនឹងមិនយល់ស្របដោយបើកចំហ និងនិយាយអាក្រក់អំពីព្រះដ៏ខ្ពស់បំផុត។ (សូមមើល: rc://*/ta/man/translate/figs-idiom)

ស្តេចនឹងព្យាយាម...កិច្ចការទាំងនេះនឹងស្ថិតក្នុងការគ្រប់គ្រងរបស់ទ្រង់

ពាក្យថា «គាត់» និង «ព្រះអង្គ» សំដៅទៅលើព្រះរាជាថ្មីបំផុតមិនមែនជាព្រះដ៏ខ្ពស់បំផុតទេ។

ប្រជាជនដ៏វិសុទ្ធ

«ប្រជាជនបរិសុទ្ធរបស់ព្រះ»

ផ្លាស់ប្តូរពិធីបុណ្យ​ និង ច្បាប់ផ្សេងៗ

ពាក្យទាំងពីរនេះសំដៅទៅលើច្បាប់របស់លោកម៉ូសេ។ ពិធីបុណ្យទាំងនេះ គឺជាផ្នែកសំខាន់មួយនៃសាសនាអុីស្រាអែលនៅគម្ពីរសញ្ញាចាស់។

កិច្ចការទាំងនេះនឹងស្ថិតក្នុងការគ្រប់គ្រងរបស់ទ្រង់

ពាក្យថា «ដៃរបស់ទ្រង់» នៅទីនេះសំដៅទៅលើការគ្រប់គ្រងរបស់ទ្រង់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចថ្មីបំផុតនឹងគ្រប់គ្រងពិធីបុណ្យ និងច្បាប់បែបសាសនា»។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

រយៈពេល មួយវស្សា ពីរវស្សា និង ពាក់កណ្តាលវស្សារ

នេះមានន័យថា «បីឆ្នាំកន្លះ» (UDB)។ នេះមិនមែនជាវិធីធម្មតាដែលជនជាតិអុីស្រាអែលបានរាប់ទេ។ ព្យាយាមបកប្រែវាតាមរបៀបដែលរក្សាវិធីនៃការរាប់នេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «មួយឆ្នាំបូកពីរឆ្នាំបូកប្រាំមួយខែ»

វិនិច្ឆ័យទោសមកដល់គេ

នេះមានន័យថាចៅក្រមនឹងត្រៀមខ្លួនស៊ើបអង្កេតភស្តុតាង និងធ្វើការវិនិច្ឆ័យរបស់គាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «ចៅក្រមនឹងវិនិច្ឆ័យ» ឬ «ចៅក្រមនឹងអង្គុយ»

ដកសិទ្ធិអំណាចគ្រប់គ្រងចេញពីស្តេចនេះ

«សមាជិកនៃតុលាការ នឹងដកហូតអំណាចព្រះមហាក្សត្រចេញពីស្តេចថ្មីបំផុត »

រាជសម្បត្តិរបស់ស្តេច

នេះ នៅទីនេះ សំដៅទៅលើ «សិទ្ធិអំណាច»។ សូមមើលពីរបៀបដែលបានបកប្រែរឿងនេះនៅជំពូក ៧:១៣។

ហើយបំផ្លាញរាជសម្បត្តិរបស់ស្តេចនេះនៅចុងបញ្ចប់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយស៊ីបំផ្លាញ និងបំផ្លាញវានៅទីបញ្ចប់» ឬ «ហើយបំផ្លាញអំណាចរាជវង្សរបស់ទ្រង់ទាំងស្រុងនៅចុងបញ្ចប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)