km_tn/dan/07/23.md

4.0 KiB

ព័ត៌មានទូទៅៈ

អត្ថបទភាគច្រើននៃខ ២៣-២៧ គឺជាភាសានិមិត្តរូប។ សម្រាប់ហេតុផលនេះ ULB បង្ហាញពួកវាជាទម្រង់កំណាព្យ។ (សូមមើល: rc://*/ta/man/translate/writing-symlanguage)

បុរសនោះបានប្រាប់ខ្ញុំថា

នេះគឺជាមនុស្សដែលដានីយ៉ែលបានចូលជិតនៅជំពូក ៧:១៥។

បានប្រាប់ខ្ញុំថា

«មនុស្សនោះឆ្លើយ»

សត្វទីបួនគឺជា...ចំពោះស្នែងទាំងដប់នោះ

«ទាក់ទងនឹងសត្វទីបួន...ទាក់ទងនឹងស្នែងទាំងដប់» ឬ «ឥឡូវនេះអំពីសត្វទីបួន...ឥឡូវនេះអំពីស្នែងទាំងដប់»

លេបត្របាក់កម្ទេច...ឲ្យខ្ទេចខ្ទី

នេះមិនមានន័យថាព្រះរាជាណាចក្រទី៤ នឹងបំផ្លាញភពផែនដីនោះទេ ប៉ុន្តែវានឹងវាយប្រហារវាយដណ្តើម យក និងបំផ្លាញនគរទាំងអស់នៅលើផែនដីយ៉ាងសាហាវឃោរឃៅ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គឺនឹងមានស្តេចដប់អង្គនឹងឡើងសោយរាជ្យ

ពួកគេនឹងគ្រប់គ្រងមួយបន្ទាប់ពីមួយផ្សេងទៀត។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចដប់អង្គនឹងគ្រប់គ្រងលើនគរទាំងបួននេះ មួយអង្គបន្ទាប់ពីអង្គផ្សេងទៀត» (សូមមើល: rc://*/ta/man/translate/figs-explicit)

មានស្តេចមួយដែលខុសពីស្តេចមុនៗ ដែលទ្រង់ឡើងសោយ

ស្តេចមួយទៀតនេះ មិនមែនជាស្តេចមួយអង្គក្នុងចំណោមស្តេចទាំងដប់អង្គនោះទេ។ វាអាចមានប្រយោជន៍ក្នុងការហៅគាត់ថាជា «ស្តេចទីដប់មួយ»។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្ទាប់ពីនោះស្តេចទីដប់មួយនឹងក្លាយជាអ្នកមានអំណាច» (សូមមើល: rc://*/ta/man/translate/figs-explicit)

ខុសពីស្តេចមុនៗ ដែលទ្រង់ឡើងសោយ រាជ្យក្រោយគេ

«គាត់នឹងខុសពីស្តេចដប់អង្គផ្សេងទៀត»

ទ្រង់នឹងទម្លាក់ស្តេចផ្សេងទៀតចោល

គាត់នឹងកម្ចាត់ស្តេចបីអង្គក្នុងចំណោមស្តេចដប់អង្គដំបូង។ វាអាចមានប្រយោជន៍ក្នុងការបញ្ជាក់ថាស្តេចទាំងបីត្រូវបានតំណាងដោយស្នែងទាំងបី ដែលត្រូវបានទាញចេញ។ ការបកប្រែរបៀបផ្សេងទៀតៈ «គាត់នឹងកម្ចាត់ស្តេចបីអង្គ ដែលត្រូវបានតំណាងដោយស្នែងទាំងបី ដែលត្រូវបានទាញចេញ» (UDB) (សូមមើល: rc://*/ta/man/translate/figs-explicit)