km_tn/dan/07/11.md

3.2 KiB

ព័ត៌មានទូទៅៈ

ដានីយ៉ែលបន្ដរៀបរាប់ អំពីនិមិត្តរបស់គាត់អំពីតុលាការនៅស្ថានសួគ៌ និងការឆ្លើយតបចំពោះសត្វទីបួនដែលគាត់បានឃើញនៅជំពូក ៧: ៦។

សត្វទីបួននោះត្រូវគេសម្លាប់...យកទៅដុតចោល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានសម្លាប់សត្វទីបួនបំផ្លាញរាងកាយរបស់វា ហើយប្រគល់ឲ្យនរណាម្នាក់ដុតវា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ត្រូវគេសម្លាប់

សត្វនេះត្រូវបានគេសម្លាប់ ព្រោះចៅក្រមបានកំណត់ថាខ្លួនមានពិរុទ្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានសម្លាប់សត្វ» ឬ «ចៅក្រមបានបញ្ជា ហើយពួកគេបានសម្លាប់សត្វ» (សូមមើល: rc://*/ta/man/translate/figs-explicit)

សត្វ

នេះសំដៅទៅលើសត្វទីបួនដែលមានស្នែងដប់ និងស្នែងដែលនិយាយដោយអួតខ្លួន។ ការបកប្រែរបៀបផ្សេងទៀតៈ «សត្វដែលគួរឲ្យខ្លាចបំផុត» ឬ «សត្វដែលមានស្នែងអំនួត»

ចំណែកឯសត្វផ្សេងៗទៀត

វាអាចកាន់តែច្បាស់ក្នុងការនិយាយថា «សត្វបីផ្សេងទៀត» ។

ត្រូវគេដកសិទ្ធគ្រប់គ្រងចេញពីវា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ចៅក្រមបានដកហូតសិទ្ធិអំណាចរបស់ពួកគេដើម្បីគ្រប់គ្រង» ឬ «សិទ្ធិអំណាចគ្រប់គ្រងរបស់ពួកគេត្រូវបានបញ្ចប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

វាអាចនៅមានជីវិតរស់នៅដល់ពេលកំណត់មកដល់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានបន្តរស់នៅក្នុងរយៈពេលមួយ» ឬ «ចៅក្រមអនុញ្ញាតឲ្យពួកគេរស់នៅបានយូរបន្តិច» (សូមមើល: rc://*/ta/man/translate/figs-activepassive)