km_tn/dan/06/26.md

2.8 KiB

ខ្លឹមសារភ្ជាប់ៈ

នេះនៅតែបន្តបញ្ជាក់ព្រះរាជសារដែលដារីយុសបានផ្ញើទៅមនុស្សគ្រប់គ្នានៅក្នុងនគររបស់ទ្រង់។

គោរពកោតខ្លាចញាប់ញ័រ

ពាក្យទាំងពីរនេះគឺប្រហាក់ប្រហែលគ្នា ហើយអាចផ្សំគ្នាបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ញាប់ញ័រដោយភ័យខ្លាច» (សូមមើល: rc://*/ta/man/translate/figs-doublet)

ព្រះរបស់ដានីយ៉ែល

«ព្រះដែលដានីយ៉ែលថ្វាយបង្គំ» (UDB)

ព្រះដែលមានព្រះជន្មរស់អស់កល្បជាយូរអង្វែងទៅ

ឃ្លាទាំងពីរគឺ «ព្រះដ៏មានព្រះជន្មរស់» និង «រស់ជារៀងរហូត» បង្ហាញពីទស្សនៈដូចគ្នាថាព្រះមានព្រះជន្មរស់ជារៀងរហូត។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ត្បិតរាជរបស់ទ្រង់...អំណាចរបស់ទ្រង់

ឃ្លាទាំងពីរនេះគឺស្របគ្នាដោយសង្កត់ធ្ងន់ទៅលើរបៀបដែលនគរព្រះ នឹងមិនដែលផុតឡើយ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ត្បិតរាជរបស់ទ្រង់ពុំអាចបំផ្លាញបានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់នឹងបំផ្លាញនគររបស់ទ្រង់» ឬ «នគររបស់ទ្រង់នឹងស្ថិតស្ថេរជារៀងរហូត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អំណាចរបស់ទ្រង់ក៏នៅអស់កល្បជាយូរអង្វែងទៅ

«ទ្រង់នឹងគ្រប់គ្រងជារៀងរហូត»

ទ្រង់បានជួយសង្គ្រោះដានីយ៉ែលពីអំណាចរបស់សត្វសឹង្គកំណាច

«ទ្រង់មិនបានអនុញ្ញាតឲ្យតោធ្វើបាបដានីយ៉ែលនោះទេ»