km_tn/dan/06/24.md

2.6 KiB

រូងសឹង្គ

នេះអាចសំដៅទៅលើបន្ទប់ រឺ រណ្តៅដែលតោត្រូវបានគេរក្សាទុក។ សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៦: ៦។

មុនពួកគេធ្លាក់ទៅដល់បាតរូង

«មុនពេលពួកគេធ្លាក់ទៅដល់បាតរូងតោ»

ត្របាក់ស៊ីពួកគេខ្ទេចគ្មានសល់

«កំទេចឆ្អឹងរបស់ពួកគេ» (UDB)

ប្រជាជាតិ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា

ពាក្យថា «ប្រជាជាតិ» និង «ភាសា» នៅទីនេះតំណាងឲ្យមនុស្សមកពីប្រជាជាតិផ្សេងៗគ្នា ដែលនិយាយភាសាផ្សេងគ្នា។ សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៣: ៣។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនមកពីប្រទេសផ្សេងៗគ្នា ដែលនិយាយភាសាផ្សេងៗគ្នា» (សូមមើល: rc://*/ta/man/translate/figs-metonymy)

រស់នៅលើផែនដី

ស្តេចដារីយុសបានសរសេរសារលិខិតរបស់ទ្រង់ទៅនគរទាំងមូលដែលមានទំហំធំ។ វាមានន័យថា «ផែនដីទាំងមូល» ដើម្បីបញ្ជាក់ថានគររបស់ទ្រង់មានទំហំប៉ុនណា ទោះបីជាវាមិនបានរាប់បញ្ចូលមនុស្សទាំងអស់នៅលើផែនដីក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងនគររបស់ទ្រង់» (សូម មើល: rc://*/ta/man/translate/figs-hyperbole)

សូមអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្តចុះ

នេះគឺជាទម្រង់នៃការសួរសុខទុក្ខ ដែលត្រូវបានប្រើដើម្បីជូនពរដល់អ្នកណាម្នាក់អោយមានសុខភាពល្អនៅគ្រប់ជ្រុងជ្រោយនៃជីវិត។