km_tn/dan/06/17.md

2.8 KiB

រូង

នេះអាចសំដៅទៅលើបន្ទប់ រឺ រណ្តៅដែលតោត្រូវបានគេរក្សាទុក។ សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៦: ៦។

ស្តេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្តេច...ដើម្បីមិនឲ្យដំណើររបស់ដានីយ៉ែល

មុខងារនៃក្រវ៉ាត់សញ្ញាអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ស្តេច និងអភិជនបានចុចចិញ្ចៀនរបស់ពួកគេទៅជាត្រា ដែលធ្វើពីក្រមួន។ «ស្តេចបានដាក់ចិញ្ចៀនដែលមានសញ្ញាសំគាល់របស់ទ្រង់ចូលទៅក្នុងត្រាក្រមួន ពួកអភិជនបានធ្វើដូច្នេះដែរ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យបំបែកត្រា និងជួយដានីយ៉ែលទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ដើម្បីមិនឲ្យដំណើររបស់ដានីយ៉ែលមានការផ្លាស់ប្តូរ

«គ្មាននរណាម្នាក់អាចជួយដានីយ៉ែលបានទេ»

មិនសោយអ្វីសោះនៅរាត្រីនោះ

ទង្វើនេះជានិមិត្ដរូប បង្ហាញថាព្រះរាជាព្រួយបារម្ភចំពោះដានីយ៉ែល។ (សូមមើល: rc://*/ta/man/translate/translate-symaction)

ពុំមានការប្រគុំតន្ត្រីថ្វាយទ្រង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ទ្រង់មិនមាននរណាម្នាក់កំសាន្ដជាមួយនឹងទ្រង់ទេ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ទ្រង់ក៏ផ្ទំមិនលក់សោះ

ការគេងត្រូវបានគេនិយាយ ដូចជាវាអាចរត់គេចពីស្តេច។ ការបកប្រែរបៀបផ្សេងទៀតៈ «ទ្រង់មិនបានផ្ទុំលក់ពេញមួយយប់» (សូមមើល: rc://*/ta/man/translate/figs-personification)