km_tn/dan/04/01.md

4.8 KiB

ព័ត៌មានទូទៅៈ

នៅក្នុងជំពូកនេះ ព្រះចៅនេប៊ូក្នេសាបានប្រាប់ពីអ្វីដែលព្រះបានធ្វើនៅក្នុងទ្រង់។ នៅក្នុងខ ១-១៨ ព្រះចៅនេប៊ូក្នេសាបានពណ៌នាពីបុគ្គលទីមួយដែលនៅក្នុងសុបិន្តរបស់ទ្រង់ពីព្រះជាម្ចាស់។ ក្នុងខ ១៩-៣៣ គឺត្រឡប់ទៅនិយាយដល់បុគ្គលទីបីវិញពណ៌នាអំពីការជំនុំជម្រះរបស់ព្រះចៅនេប៊ូក្នេសា។ ក្នុងខ ៣៤-៣៧ បានប្តូរមកនិយាយពីបុគ្គលទីមួយវិញគឺដូចព្រះចៅនេប៊ូក្នេសាពណ៌នាពីការឆ្លើយតបទៅព្រះជាម្ចាស់។ (សូមើល: rc://*/ta/man/translate/figs-123person)

ព្រះចៅនេប៊ូក្នេសាបានបញ្ជូន

នៅក្នុងឃ្លានេះបានសំដៅទៅអ្នកនាំសាររបស់ស្តេច ដូចជាស្តេចខ្លួនឯងផ្ទាល់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះចៅនេប៊ូក្នេសាបានបញ្ជូនអ្នកនាំសារទៅជាមួយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប្រជាជនទាំងអស់ គ្រប់ជាតិសាសន៍ គ្រប់ភាសា

ពាក្យថា «ជនជាតិ» និង «ភាសា» នៅទីនេះតំណាងឲ្យមនុស្សដែលមកពីជនជាតិដទៃ ហើយដែលនិយាយភាសាផ្សេងគ្នាដែរ។ សូមមើលការបកប្រែរបស់អ្នកនៅក្នុងជំពូក ៣-៣។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលមកពីជនជាតិដទៃ ហើយដែលនិយាយភាសាផ្សេងគ្នាដែរ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដែលរស់នៅលើផែនដីទាំងមូល

ស្តេចតែងតែនិយាយអំពីអាណាចក្រដែលធំប៉ុណ្ណោះ។ ព្រះចៅនេប៊ូក្នេសាបានគ្រប់គ្រងទៅលើពិភពលោកទាំងមូលនៅពេលសម័យព្រះគម្ពីរ។ ការបកប្រែរបៀបផ្សេងទៀតៈ ពួកអ្នកដែលបានរស់នៅក្នុងអាណាចក្ររបស់បាប៊ីឡូន» (សូមមើល: rc://*/ta/man/translate/figs-hyperbole)

សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត

នេះគឺជារបៀបនៃការស្វាគមន៍

ទីសម្គាល់ និង ឫិទ្ធិបាដិហារិយ៍

ពាក្យទាំងនេះមានអត្ថន័យស្រដៀងគ្នា ហើយសំដៅទៅលើការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ។ (សូមមើល: rc://*/ta/man/translate/figs-doublet)

ត្បិតទីសម្គាល់ដែលទ្រង់សម្តែងគឺពិតជាអស្ចារ្យណាស់ បដិហារិយ៍របស់ព្រះអង្គពោពេញដោយឫិទ្ធិបារមី!

ឃ្លាទាំងពីរនេះគឺមានន័យដូចគ្នា ហើយបានប្រើដើម្បីបញ្ជាក់អំពីការអស្ចារ្យដែលទីសម្គាល់របស់ព្រះជាម្ចាស់ ហើយបាដិហារិយ៍នានា។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ព្រះរាជ្យរបស់ព្រះអង្គ...គង់នៅអស់កល្បជានិច្ចតទៅ

ពាក្យទាំងពីរនេះគឺមានន័យដូចគ្នា ហើយបានបញ្ជាក់ម្តងហើយម្តងទៀត ពីរបៀបដែលព្រះជាម្ចាស់បានសោយរាជ្យជារៀងរហូត។ (សូមមើល: rc://*/ta/man/translate/figs-parallelism)