km_tn/col/04/07.md

3.4 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានបញ្ចប់ជាមួយនឹងការណែនាំពិសេសអំពីមនុស្សយ៉ាងច្បាស់លាស់ ប្រៀបដូចជាការសួរសុខទុក្ខនិងពីអ្នកជឿម្នាក់ៗ។

ព័ត៌មានទូទៅ៖

លោកអូនេស៊ីមជាខ្ញុំបម្រើរបស់លោកភីលេម៉ូននៅទីក្រុងកូឡូស។ គាត់បានលួចលុយពីលោកភីលេម៉ូនហើយរត់ទៅទីក្រុងរ៉ូមជាកន្លែងដែលគាត់បានក្លាយជាគ្រិស្តបរិស័ទតាមរយៈការបំពេញព័ន្ធកិច្ចរបស់សាវ័កប៉ូល។ ឥឡូវនេះ លោកទីឃីកុស និងលោកអូនេស៊ីមជាអ្នកនាំសំបុត្ររបស់សាវ័កប៉ូលទៅក្រុងកូឡុស។

រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ

«គ្រប់បញ្ហាដែលបានកើតឡើងចំពោះខ្ញុំ» (UDB)

ជាអ្នកបម្រើ

«ជាអ្នកបំរើ» ទោះបីសាវ័កប៉ូលជាមនុស្សមានសេរីភាពក៏ដោយ ក៏លោកចាត់ទុកខ្លួនលោកជាអ្នកបំរើរបស់ព្រះគ្រិស្ត ហើយឃើញថាលោកទីឃីកុសជាអ្នកបម្រើផងដែរ។

របស់យើង

ពាក្យនេះមិនបានរាប់បញ្ចូលជាមួយអ្នកនៅក្រុងកូឡូសឡើយ។ (សូមមើល៖ rc://*/ta/man/translate/figs-exclusive)

ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ

ដួងចិត្តត្រូវបានគេគិតថាជាចំណុចកណ្តាលនៃអារម្មណ៍ជាច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «អាចលើកទឹកចិត្តដល់បងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ជាបងប្អូនដែលស្មោះត្រង់

សាវ័កប៉ូលបានហៅលោកអូនេស៊ីម ជាគ្រីស្តបរិស័ទ និងអ្នកបម្រើរបស់ព្រះគ្រិស្ត

ពួកគេនឹងជម្រាប

«លោកអូនេស៊ីម និងលោកទីឃីកុសនឹងជម្រាប»

ពីអ្វីដែលបានកើតឡើងនៅទីនេះ

ពួកគេនឹងប្រាប់អ្នកជឿនៅក្រុងកូឡូសទាំងអស់នូវអ្វីដែលបានកើតឡើងដែលសាវ័កប៉ូលកំពុងរស់នៅសព្វថ្ងៃ។ កាលនោះបានថ្លែងថាសាវ័កប៉ូលស្ថិតនៅក្នុងទីក្រុងរ៉ូមនៅក្រោមការឃុំឃាំងក្នុងផ្ទះ ឬនៅក្នុងគុកនៅពេលនេះ។