km_tn/col/03/09.md

4.1 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តថ្លែងប្រាប់អ្នកជឿពីរបៀបរស់នៅនិងរំលឹកពួកគេថាគ្រិស្តបរិស័ទគួរតែប្រព្រឹត្ដចំពោះអ្នករាល់គ្នាតាមស្តង់ដារតែមួយ។

បងប្អូនបានបោះបង់ជីវិតចាស់ និងទម្លាប់ចាស់ចោល​ ហើយអ្នកបានបំពាក់មនុស្សថ្មី

សាវ័កប៉ូលនៅទីនេះថ្លែងពីការបដិសេធរបស់គ្រិស្តបរិស័ទពីជីវិតចាស់ដែលមានតែអំពើបាបរបស់គេប្រៀបដូចជាសម្លៀកបំពាក់ចាស់ដែលគេដោះចេញដើម្បីស្លៀកសម្លៀកបំពាក់ដែលថ្មីវិញ។ ជារឿងធម្មតាដែលជនជាតិអ៊ីស្រាអែលដែលសាវ័កប៉ូលបានថ្លែងពីខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

លក្ខណៈ

នេះសំដៅលើព្រះយេស៊ូគ្រិស្ត។ (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

ដូច្នេះទើបបានជាគ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសករ អ្នកងារ

ពាក្យទាំងនេះគឺជាឧទាហរណ៍នៃប្រភេទមនុស្សដែលសាវ័កប៉ូលបានថ្លែងពីដែលជាការមិនសំខាន់សម្រាប់ព្រះជាម្ចាស់ទេ។ ព្រះទតឃើញមនុស្សគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា សញ្ជាតិ ឬឋានៈក្នុងសង្គមឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពូជសាសន៍ សាសនា វប្បធម៌ និងឋានៈក្នុងសង្គម ដែលជាការមិនសំខាន់ទេ» (សូមមើល៖​ rc://*/ta/man/translate/figs-metonymy)

មនុស្សព្រៃ

ប្រភេទមនុស្សមកពីខាងក្រៅដែលមិនស្គាល់ពីទំនៀមទំលាប់អ្នកនៅក្នុងស្រុក

ពួកទមិឡ

នេះគឺជាក្រុមមនុស្សដែលមកពីទឹកដីស៊ីសៀដែលនៅខាងក្រៅចក្រភពរ៉ូម។ ជនជាតិក្រិកនិងជនជាតិរ៉ូមបានប្រើពាក្យនេះសម្រាប់សំគាល់មនុស្សម្នាក់ដែលធំឡើងនៅកន្លែងដែលមនុស្សគ្រប់គ្នាបានធ្វើអំពើអាក្រក់គ្រប់ពេល។​

ព្រះគ្រិស្តជាអ្វីទាំងអស់ នៅគ្រប់ទាំងអស់

គ្មានអ្វីដែលត្រូវបានដកចេញឬចាកចេញពីការគ្រប់គ្រងរបស់ព្រះគ្រិស្តទទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តគឺសំខាន់ជាងអ្វីទាំងអស់ ហើយគង់នៅក្នុងប្រជាជាតិរបស់ទ្រង់ទាំងអស់» (សូមមើល៖ rc://*/ta/man/translate/figs-explicit)