km_tn/col/03/05.md

3.9 KiB
Raw Permalink Blame History

ចូរសម្លាប់អ្វីៗដែលនៅលើផែនដីនេះ

សាវ័កប៉ូលថ្លែងពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គងប្រៀបដូចជាអវយវៈដែលពួកគេប្រើប្រាស់ដើម្បីបំពេញចិត្ដរបស់ពួកគេ។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor និងfigs-metonymy)

អំពើ​សៅហ្មង

«អំពើមិនបរិសុទ្ធ»

ចិត្ត​ស្រើបស្រាល

«ចិត្តពេញដោយតណ្ហា និងខ្លាំងក្លា»

និងចិត្ត​លោភលន់ គឺ​យក​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ព្រះ

«និងចិត្តលោភលន់ គឺដូចគ្នានឹងការយកទ្រព្យសម្បត្តិធ្វើជាព្រះ» ឬ «និងមិនត្រូវាមានចិត្តលោភលន់ ដោយព្រោះនោះវាដូចគ្នានឹងការគោរពបូជារូបព្រះក្លែងក្លាយ» (UDB)

សេចក្ដីក្រោធរបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ ដូចអ្វីដែលព្រះអង្គបានដាក់ទណ្ឌកម្មពួកគេ។

កូនអស់អ្នកដែលមិនស្ដាប់បង្គាប់

«មនុស្សជាតិដែលមិនស្តាប់បង្គាប់» ឬ «មនុស្សដែលមិនស្តាប់បង្គាប់ដល់ព្រះអង្គ»​ (សូមមើល៖ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-abstractnouns]])

អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ

សាវ័កប៉ូលថ្លែងពីរបៀបដែលមនុស្សប្រព្រឹត្ដដូចជាផ្លូវឬគន្លងផ្លូវដែលមនុស្សបានដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ការទាំងនេះគឺជារឿងដែលអ្នកធ្លាប់ធ្វើគន្លងមក» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

សេចក្តីក្រោធ កំហឹង

ពាក្យថា «សេចក្តីក្រោធ» នៅទីនេះសំដៅទៅលើពេលដែលមានអ្នកដែលខឹងនឹងអ្នកដែលមិនពេញចិត្តគេ​​​ ដូចដែលបានបង្ហាញដោយសកម្មភាពរបស់គេ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។

កំហឹង

កំហឹងយ៉ាងខ្លាំង

ចិត្តអាក្រក់

«ចូលចិត្តធ្វើអំពើអាក្រក់»

ប្រមាថ

ពាក្យសំដឹដែលធ្វើឲ្យអ្នកដទៃឈឺចាប់

ពាក្យទ្រគោះបោះបោក

ពាក្យដែលមិនសមគួរក្នុងការសន្ទនា

ចេញពីមាត់បងប្អូន

ពាក្យថា​ «មាត់» គឺជាការបៀបធៀបសម្រាប់ការនិយាយ។ «ក្នុងការនិយាយរបស់បងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)