km_tn/col/02/18.md

5.1 KiB

កុំឲ្យមាននរណាម្នាក់លួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើឲ្យអ្នកបាត់បងរង្វាន់

សាវ័កប៉ូលសំដៅលើគ្រូក្លែងក្លាយ ប្រៀបដូចជាពួកគេជាចៅក្រមពុករលួយ ដែលនៅទីលានប្រកួត ដែលដកសិទ្ធិអ្នកជឿដោយអយុត្តិធម៌ ពីការឈ្នះរង្វាន់ដែលពួកគេនឹងទទួល ហើយលោកថ្លែងពីព្រះគ្រិស្តជួយសង្រ្គោះពួកគេ ដូចជាព្រះគ្រិស្តបានប្រទានរង្វាន់ដល់អ្នកជ័យលាភីនៅក្នុងប្រកួតដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំអោយអ្នកណា... ដកអ្នកពីការឈ្នះរង្វាន់នេះ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

លួចយកការបន្ទាបខ្លួន

ពាក្យថា «ការបន្ទាបខ្លួន» គឺជាពាក្យប្រៀបធៀបសកម្មភាពដែលនរណាម្នាក់ធ្វើអោយអ្នកដទៃគិតថាអ្នកដទៃបន្ទាបខ្លួន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកណាចង់អោយបងប្អូនធ្វើការអ្វី ដើម្បីបង្ហាញថាបងប្អូនអាចបន្ទាបខ្លួនបាន» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

មនុស្សម្នាក់ដែលបានឃើញអ្វីមួយ

សាវ័កប៉ូលថ្លែងពីមនុស្សដែលអះអាងថាពួកគេឃើញសុបន្តិ និងនិមិត្តពីព្រះ ហើយតែងតែអួតពីមោទនភាពអំពីពួកគេ។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ហើយអួតបំប៉ោងច់តាមគំនិតលោកីយ៍

សាវ័កប៉ូលថែ្លងពីផ្លូវនៃអំពើបាបដែលដូចមនុស្សម្នាក់ក្រអឺតក្រទម។ ការបកប្រែរបៀបផ្សេងទៀតៈ «អួតបំប៉ោងតាមគំិនិតលោកីយ៍» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

អួតបំប៉ោង

មនុស្សដែលអួតបំប៉ោងពីអ្វីដែលពួកគេពោល ប្រៀបដូចជាពួកគេផ្លុំខ្យល់ឲ្យរីកមាឌធំជាងធម្មតា។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តាមគំនិតលោកីយ៍

គំនិតលោកិយ៍ បង្ហាញពីលក្ខណៈមនុស្សដែលមានអំពើបាប។ «គំនិតបែបអំពើបាបដែលគេតែងតែគិត» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

គេមិនបាននៅជាប់ជាមួយ

សាវ័កប៉ូលថ្លែងពីការជឿទុកចិត្តលើព្រះគ្រិស្តដូចជាមនុស្សម្នាក់ ដែលឈោងចាប់ព្រះគ្រិស្តដោយដៃរបស់ខ្លួនគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គេមិនឈោងចាប់ដោយខ្លាំងក្លាឡើយ» ឬ «គេមិនប្រកាន់ខ្ជាប់ឡើយ» ដូចកូនក្មេងនៅជាប់ជាមួយនឹងឪពុកម្តាយរបស់គាត់។

ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរយៈសន្លាក់ឆ្អឹង និងសរសៃ​ ហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ

សាវ័កប៉ូលថ្លែងពីព្រះវិហារ ដែលត្រូវបានគ្រប់គ្រងនិងផ្តល់សិទ្ធិអំណាចដោយព្រះគ្រិស្ត ហាក់ដូចជារូបកាយរបស់មនុស្ស។ «ការនេះមកព្រះសិរសាដែលព្រះជាម្ចាស់ ដែលប្រទានឲ្យរូបកាយទាំងមូល តាមរយៈសន្លាក់ឆ្អឹង និងសរសៃតភ្ជាប់ជាមួយគ្នា»