km_tn/col/02/10.md

4.5 KiB

នៅក្នុងព្រះអង្គ បងប្អូន​ក៏បានធ្វើវិធីកាត់ស្បែកដែរ

សាវ័កប៉ូលថ្លែងពីបងប្អូនដែលជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត ប្រៀបដូចជាបងប្អូនស្ថិតនៅក្នុងរូបកាយរបស់ព្រះគ្រិស្ដ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលបងប្អូនចូលរួមព្រះវិហារក្នុងពិធីបុណ្យជ្រមុជទឹក នោះព្រះជាម្ចាស់បានធ្វើវិធីកាត់ស្បែកបងប្អូន» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

បងប្អូនក៏បានពោរពេញនៅក្នុងព្រះអង្គដែរ

សាវ័កប៉ូលថ្លែងពីមនុស្ស ដោយប្រដូចពួកគេជាដបទឹកមួយដែលព្រះជាម្ចាស់បានដាក់ព្រះគ្រិស្តចូលទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនត្រូវបានបំពេញខាងក្នុងដោយព្រះគ្រិស្ត» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គជាប្រមុខ

ព្រះគ្រិស្តជាអ្នកដឹកនាំ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តែពុំមែនជាពិធីកាត់ស្បែកដោយដៃមនុស្សទេ

ជាមួយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពី គ្រីស្ទបរិស័ទដែលព្រះបាននាំពួកគេឲ្យទទួលយកទ្រង់ដោយរំលឹកទ្រង់ពីពិធិកាត់ស្បែក ដែលពិធីកាត់ស្បែកនេះ ទារកភេទប្រុសជនជាតិហេប្រឺត្រូវបានធ្វើ មុនពេលដែលបញ្ចូលក្នុងសហគមន៍អ៊ីស្រាអែល។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនបានកប់រួមជាមួយព្រះអង្គ

សាវ័កប៉ូលថ្លែងពិធីជ្រមុជទឹក និងចូលរួមក្នុងក្រុមជំនុំរបស់អ្នកជឿ ដូចត្រូវបានកប់រួមជាមួយព្រះគ្រិស្ត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានកប់បងប្អូនជាមួយព្រះគ្រិស្តនៅពេលអ្នកចូលរួមក្នុងព្រះវិហារក្នុងពិធីជ្រមុជទឹក» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ហើយបងប្អូនបានរស់ឡើងវិញ

ជាមួយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពីជីវិតខាងវិញ្ញាណរបស់អ្នកជឿ ដោយព្រោះតែព្រះអង្គបាននាំព្រះគិ្រស្តរស់ឡើងវិញ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះតែបងប្អូនបានចូលទៅព្រះគ្រិស្តដោយខ្លួនឯង ព្រះជាម្ចាស់បានប្រទានឲ្យបងប្អូនរស់ឡើងវិញ» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])