km_tn/col/02/01.md

5.5 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តលើកទឹកចិត្តដល់អ្នកជឿនៅក្រុងកូឡូស និងស្រុកឡៅឌីសេឲ្យស្គាល់ពីព្រះគ្រិស្តជាព្រះជាម្ចាស់ ហើយទ្រង់គង់នៅក្នុងអ្នកជឿ ដូច្នេះពួកគេគួរតែរស់នៅតាមរបៀបដូចគ្នា ដែលពួកគេបានទទួលទ្រង់។

ពីឧបសគ្គ ដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន

សាវ័កប៉ូលបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យពួកគេចម្រើនឡើងនៃភាពបរិសុទ្ធ និងការយល់ដឹងពីដំណឹងល្អ។

សម្រាប់អ្នកស្រុកឡៅឌីសេ

នេះជាទីក្រុងមួយដែលនៅជិតក្រុងកូឡូស និងមានព្រះវិហារមួយ ដែលសាវ័កប៉ូលធ្លាប់បានអធិស្ឋាន។

ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់

ពាក្យថា «ជួបមុខខ្ញុំផ្ទាល់» តំណាងឱ្យបែបជាមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលខ្ញុំមិនដែលបានឃើញផ្ទាល់» ឬ «អស់ដែលអ្នកខ្ញុំមិនដែលបានជួបផ្ទាល់» (សូមមើល៖ rc://*/ta/man/translate/figs-synecdoche)

ដើម្បីលើកទឹកចិត្តពួូកគេ

សាវ័កប៉ូលបានបូករួមជាមួយអ្នកនៅស្រុកកាឡាទីផង ទោះបីលោកប្រើសព្្វនាមផ្សេងគ្នាក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីលើកទឹកចិត្តពួូកគេ និងបងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-pronouns)

ឲ្យពួកគេរួបរួមគ្នា

នេះមានន័យថា នាំមករួបរួមគ្នាដោយទំនាក់ទំនងជិតស្និត។​

ឲ្យពួកគេមានប្រាជ្ញាវាងវៃបំផុត

សាវ័កប៉ូលថ្លែងពីមនុស្សម្នាក់ ដែលគាត់បានដឹងច្បាស់ពីដំណឹងល្អគឺជាការពិត ទោះបីមនុស្សម្នាក់នោះជាអ្នកមានទ្រព្យខាងសាច់ឈាម។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

គម្រោងការដែលលាក់កំបាំង​នោះ គឺព្រះគ្រិស្ត

នេះជាការដែលត្រូវបានបើកសំដែងដោយព្រះជាម្ចាស់។​

នោះ គឺព្រះគ្រិស្ត

ព្រះយេស៊ូជាគម្រោងការដែលលាក់កំបាំង ដែលត្រូវបានបើកសំដែងដោយព្រះជាម្ចាស់។​

នៅក្នុងព្រះអង្គមានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា

មានតែព្រះគ្រិស្តទេដែលអាចបើកសំដែងពីប្រាជ្ញានិងតម្រិះពិតរបស់ព្រះជាម្ចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជម្ចាស់បានលាក់ទុក ប្រាជ្ញានិងតម្រិះដែលនៅក្នុងព្រះគ្រិស្ត» ។ (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ប្រាជ្ញានិងតម្រិះ

សាវ័កប៉ូលថ្លែងពីព្រះប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជាម្ចាស់ប្រៀបដូចជាវត្ថុដែលមានតម្លៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលជាប្រាជ្ញា និងតម្រិះដែលមានតម្លៃថ្លៃពិសេស» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ប្រាជ្ញានិងតម្រិះ

ពាក្យទាំងនេះមានន័យខ្លឹមសារដូចគ្នា។ សាវ័កប៉ូលប្រើពាក្យទាំង២នេះ ដើម្បីបញ្ជាក់ថាការជ្រាបដឹងពីខាងព្រលឹងវិញ្ញាណដែលមកពីព្រះគ្រិស្ត។​ (សូមមើល៖ rc://*/ta/man/translate/figs-doublet)