km_tn/col/01/15.md

4.4 KiB

ព្រះបុត្រាជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលមិនឃើញ

ពាក្យថា «ជាតំណាង» មិនមានន័យថាតំណាងឱ្យអ្វីមួយដែលអាចមើលឃើញទេ។ ផ្ទុយទៅវិញ «ជាតំណាង» នៅទីនេះមានន័យថាដោយស្គាល់ព្រះបុត្រា ដែលយើងបានរៀនថាព្រះជាម្ចាស់ជាព្រះវរបិតាមានលក្ខណៈយ៉ាងណា។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ព្រះបុត្រា

នេះជាចំណងជើងសំខាន់នៃព្រះយេស៊ូ ដែលជាព្របុត្រានៃព្រះជាម្ចាស់។​ (សូមមើល៖ rc://*/ta/man/translate/guidelines-sonofgodprinciples)

ព្រះអង្គជាកូនច្បង

«ព្រះបុត្រាជាកូនច្បង។» ឃ្លាដែលថា «បុត្រច្បង» មិនសំដៅលើកំណើតរបស់ព្រះយេស៊ូនៅភូមិបេថ្លេហិមទេ។ ផ្ទុយទៅវិញ សំដៅលើឋានៈរបស់ព្រះបុត្រាជាព្រះបុត្រាដ៏អស់កល្បរបស់ព្រះវរបិតា។ ក្នុងន័យនេះ «កូនច្បង» គឺជាពាក្យប្រៀបធៀបដែលមានន័យថា «សំខាន់បំផុត»។ ព្រះយេស៊ូវគឺ «ព្រះបុត្រា» សំខាន់បំផុត និងតែមួយគត់របស់ព្រះជាម្ចាស់។ ទ្រង់គឺជាព្រះម្ចាស់។ ពាក្យថា «ព្រះបុត្រា»បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ព្រះយេស៊ូជាមួយព្រះវរបិតា។ ទំនាក់ទំនងនោះមិនអាចនិងយល់បានទេ លុះត្រាតែបងប្អូន ប្រើពាក្យជា «ព្រះបុត្រា» និង «ព្រះវរបិតា»។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដោយសារព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងគ្រប់ទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារព្រះបុត្រា​អ្វីៗទាំងអស់ត្រូវបានបង្កើតឡើង» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

គ្រប់ទាំងអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា អ្វីៗទាំងអស់បង្កើតឡើងដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ

ព្រះបុត្រាបង្កើតអ្វីៗទាំងអស់សម្រាប់អង្គទ្រង់​ រួមមានអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា។ (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ព្រះជាម្ចាស់មានមុនអ្វីៗទាំងអស់

«ទ្រង់គង់នៅមុនអ្វីៗទាំងអស់»

ក្នុងព្រះអង្គអ្វីៗទាំងអស់ទ្រទ្រង់ជាមួយគ្នា

សាវ័កប៉ូលថ្លែងពី ព្រះបុត្រាដែលត្រួតត្រាអ្វីៗទាំងអស់ដូចជាទ្រង់បានកាន់ជាប់គ្នាក្នុងផ្នែកសាច់ឈាម។ «ទ្រង់កាន់ជាប់អ្វីៗទាំងអស់ជាមួយគ្នា» (សូមមើល៖ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-metaphor]])