km_tn/act/28/19.md

3.2 KiB

ជនជាតិយូដា

នេះមិនមែនមានន័យថាជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ជំទាស់បំណងរបស់ពួកគេ

«បានប្តឹងផ្តល់អំពីអ្វីដែលអាជ្ញាធររ៉ូមចង់ធ្វើ»

ខ្ញុំ​បានបង្ខំចិត្តសុំ​ឡើង​មក​ដល់សេសារ

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំសូមប្តឹងទៅដល់សេសារឲ្យកាត់ក្តីខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទោះបីខ្ញុំ​គ្មាន​​បំណង​​ចោទ​ប្រកាន់ទាស់នឹង​ប្រជាជាតិ​របស់​ខ្ញុំ​ក៏ដោយ

ពាក្យ «ចោទប្រកាន់» គឺជានាមអរូប អាចនិយាយជាកិរិយាសព្ទ «ចោទប្រកាន់»។ ពាក្យ «ប្រជាជាតិ» នៅទីនេះ តំណាងឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ​មិនមែនដោយសារខ្ញុំចង់ចោទប្រកាន់ជនជាតិខ្ញុំ នៅចំពោះសេសារទេ» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-metonymy]])

ជនជាតិអ៊ីស្រាអែលជឿ

អាចមានន័យពីរ។ ១) ប្រជាជនអ៊ីស្រាអែលជឿលើព្រះមេស្ស៊ីនឹងយាងមក។ ទី២) ប្រជាជនអ៊ីស្រាអែលជឿថាព្រះជាម្ចាស់នឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។

អ្វីដែលជនជាតិអ៊ីស្រាអែល

ពាក្យ «អ៊ីស្រាអែល» នៅទីនេះ តំណាងឲ្យប្រជាជាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលជនជាតិអ៊ីស្រាអែលជឿគឺ» ឬ «អ្វីដែលជនជាតិយូដាជឿគឺ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បានជាខ្ញុំជាប់ចំណងនេះដូច្នេះ

ពាក្យ «បានជាខ្ញុំជាប់ចំណងនេះ» តំណាងឲ្យភាពជាអ្នកទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំជាអ្នកទោស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)