km_tn/act/28/16.md

4.0 KiB

ប្រយោគភ្ជាប់

លោកប៉ូលបានមកដល់ក្រុងរ៉ូម ក្នុងនាមជាអ្នកទោស ប៉ុន្តែ មានសេរីភាព អាចស្នាក់នៅផ្ទះរបស់គាត់ខ្លួនឯង។ លោកបានហៅជនជាតិយូដាដែលនៅក្នុងតំបន់មកជុំគ្នា ដើម្បីពន្យល់ពីអ្វីដែលបានកើតឡើងជាមួយលោក។

ព័ត៌មានទូទៅ

ពាក្យ «យើង» សំដៅលើលោកលូកា ដែលសរសរកណ្ឌគម្ពីរកិច្ចការ ក៏ដូចជាលោកប៉ូល និងអ្នកឯទៀតដែលធ្វើដំណើរជាមួយលោកដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

នៅពេល​យើង​បានចូលដល់​ក្រុង​រ៉ូម​ហើយ គេបាន​អនុញ្ញាត​ឲ្យលោក​ប៉ូល​នៅ​ម្នាក់ឯង

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី យើងបានមកដល់ក្រុងរ៉ូម ពួកអាជ្ញាធរបានអនុញ្ញាតឲ្យលោកប៉ូលមាន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បី​ថ្ងៃ​ក្រោយ​មក

ឃ្លាប្រើនៅទីនេះ ដើម្បីសម្គាល់ពីការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ ប្រសិនបើ ភាសារបស់អ្នក មានរបៀបនិយាយពីការនេះ អាចអាចប្រើវានៅទីនេះ។

​ពួកអ្នកដឹកនាំក្នុង​ចំណោម​ជន​ជាតិ​យូដា

អ្នកទាំងនេះគឺជាជនជាតិយូដាធម្មតា ឬ ជាអ្នកដឹកនាំសាសនាយូដាដែលរស់នៅក្រុងរ៉ូម។

បង​ប្អូន​អើយ

ពាក្យនេះមានន័យថា «បងប្អូនយូដាអើយ»

ទាស់​នឹង​ប្រជាជាតិ​យើង

«ទាស់​នឹង​ប្រជាជាតិ​យើង» ឬ «ទាស់នឹងជនជាតិយូដា»

តែ​គេ​បាន​ចាប់​ខ្ញុំបញ្ជូនខ្ញុំពី​ក្រុង​យេរូសាឡិម ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាខ្លះបានចាប់ខ្ញុំនៅក្នុងក្រុងយេរូសាឡិម ហើយបានយកខ្ញុំទៅដាក់ក្នុងមន្ទីឃុំឃាំងរបស់អាជ្ញាធររ៉ូម» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម

ពាក្យ «ដៃ» នៅទីនេះ តំណាងឲ្យអំណាច ឬការគ្រប់គ្រង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេរកហេតុនឹងដាក់ទោសខ្ញុំដល់ស្លាប់ឡើយ។

«ខ្ញុំមិនបានធ្វើអ្វីដែលធ្វើឲ្យពួកគេសម្លាប់ខ្ញុំឡើយ»