km_tn/act/27/17.md

3.8 KiB

ពួកគេបានលើងសំពានឡើងអស់ហើយ

«ពួកគេបានលើកសំពានឡើង» ឬ «ពួកគេបានរុញសំពានឡើងលើសំពៅ»

ពួកគេបានប្រើ​ខ្សែពួរដើម្បីចង​ព័ទ្ធ​ជុំវិញ​សំពៅ

«គ្រោង» សំដៅលើតួសំពៅ។ ពួកគេចងខ្សែជុំវិញ ដើម្បីសំពៅអាចយកឈ្នះក្នុងពេលមានព្យុះ។

ឈូង​សមុទ្រ​សៀរទីស

សៀរទីសជាកន្លែងមួយដែលរាក់នៅតំបន់សមុទ្រនៅក្នុងកោះ។ ឈូង​សមុទ្រ​សៀរទីសបានជាប់គាំងនៅលើដីខ្សាច់។ ឈូង​សមុទ្រ​សៀរទីសមានទីតាំងនៅឈូងសមុទ្ររបស់លីយា អាហ្វិកខាងជើង។​ (សូមមើលៈ rc://*/ta/man/translate/translate-names)

ពួកគេក៏ទម្លាក់យុថ្កាសមុទ្រ

ពួកគេបានទម្លាក់យុថ្កាចូលទៅក្នុងទឹក ដើម្បីទប់សំពៅឲ្យយឺត ព្រោះខ្យល់បក់សំពៅរបស់ពួកគេ។

យុថ្កា

យុថ្កាជាវត្ថុមួយធ្ងន់ ចង់ភ្ជាប់ជាមួយខ្សែ ដើម្បីធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាត្រូវបានទម្លាក់ទៅក្នុងទឹក ហើយលិចទៅក្នុងសមុទ្រដល់បាតសមុទ្រ ដើម្បីទប់សំពៅពីការរសាត់។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះនៅក្នុងជំពូក ២៧:១២។

ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យសំពៅទៅទិសណាតាមតែខ្យល់បក់យើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

យើងបានជួបជាមួយនឹងខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាងខ្លាំង​

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្យល់បក់មកលើយើងជាខ្លាំង បក់ទៅមក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។​

ពួកគេ​ក៏ចាប់ផ្តើម​ទម្លាក់​ទំនិញ​ចោល

ធ្វើបែបនេះដើម្បីឲ្យសំពៅបានស្រាលឡើង ដើម្បីការពារកុំឲ្យសំពៅលិច។​

ទំនិញ​

ទំនិញ​គឺជាអ្វីមួយដែលមនុស្សបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទំនិញលើសំពៅ» សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុងជំពូក ២៧:៩។