km_tn/act/27/12.md

2.6 KiB

ដោយ​សារកំពង់ផែ​នោះ​ ពិបាកក្នុងការចតនៅក្នុង​រដូវ​រងា

អ្នកអាចបញ្ជាក់ពីហេតុដែលពិបាកក្នុងការចងនៅកំពង់ផែ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពង់ផែមិនធំគ្រប់គ្រាន់ក្នុងការឲ្យសំពៅបានចត នៅអំឡុងពេលព្យុះនៅក្នុងរដូវរងារឡើយ។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

កំពង់ផែ

ជាកន្លែងមួយនៅជិតដីគោក ដែលមានសុវត្តិភាពសម្រាប់សំពៅ។​

ក្រុង​ភេនីច

ក្រុង​ភេនីចជាទីក្រុងកំពង់ផែនៅលើឈូងសមុទ្រក្រែត។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ដើម្បីស្នាក់នៅទីនោះនៅក្នុងរដូវរងា

ឃ្លានេះ និយាយពីរដូវកាលរដូវរងា ប្រៀបដូចជាប្រាក់ដែលគេអាចចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្នាក់នៅទីនោះនៅក្នុងរដូវរងារ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​

ឃ្លានេះមានន័យថាទីក្រុងនេះបែរចេញពីទិសខ្យល់បប់។ ដូច្នេះ ខ្យល់បក់លើទីក្រុងពីខាងជើងឈៀងខាងលិច និងភាគខាងត្បូងឈៀងខាងលិចដែរ។

​ស្រាវ​យុថ្កា

ពាក្យ «ស្រាវ» មានន័យថាទាញចេញពីទឹក។ យុថ្កាជាវត្ថុមួយធ្ងន់ដែលចងភ្ជាប់នឹងខ្សែពួរ ដេលធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាគឺជាជើងរបស់សំពៅដែលលេចចូលទៅក្នុងទឹក ហើយលេចទៅដល់បាតសមុទ្រ ការពារសំពៅមិនឲ្យរសាត់ទៅឆ្ងាយ។