km_tn/act/27/09.md

3.7 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង» «ពួកយើង» នៅទីនេះ សំដៅលើលោកប៉ូល និងមនុស្សគ្រប់គ្នាដែលនៅលើសំពៅ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

យើង​បាន​ប្រើពេលជា​ច្រើន​ថ្ងៃ

ដោយសារទៅដៅនោះខ្យល់បក់ខ្លាំងពេក ដំណើរពីសេសារា ទៅកាន់កំពង់​ស្អាតត្រូវចំណាយពេលច្រើនជាងការគ្រោងទុក។

ឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិត​​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារក៏ហួសហើយដែរ

ពិធីបុណ្យតមអាហារនេះ កើតឡើងនៅថ្ងៃបុណ្យថ្ងៃរំដោះបាប ដែលជាទូទៅគេធ្វើឡើងនៅចុងខែកញ្ញា ឬដើមខែតុលា យោងទៅតាមប្រតិទិន របស់ពួកលោកខាងលិច។ បន្ទាប់ពីនេះ មានគឺជាដំណើរដ៏គ្រោះថា្នាក់ដោយសារព្យុះ។

ខ្ញុំ​យល់​ថា​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង

«ប្រសិនបើ យើងធ្វើដំណើរនៅពេលនេះ យើងនឹងគ្រោះថ្នាក់ជាខ្លាំង និងមានការបាត់បង់ផង»។​

គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង

ពាក្យ «គ្រោះថ្នាក់» មានន័យថា ត្រូវបំផ្លាញ ពេលសំដៅលើរប​ស់ផ្សេងៗ និងសេចក្តីស្លាប់ នៅពេលសំដៅលើមនុស្ស។

មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ

ទំនិញគឺជាអ្វីមួយដែលមនុស្សដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតតាមសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនគ្រាន់តែសំពៅ​ និងទំនិញនៅក្នុងសំពៅទេ»។

​ពាក្យ​របស់​លោក​ប៉ូលបានប្រាប់

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលោកប៉ូលបានមានប្រសាសន៍» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)