km_tn/act/27/07.md

2.8 KiB

ពេលយើងជិះសំពៅ​ទៅ​មុខ​យឺតៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់ជិត​ក្រុង​គ្នីដូសដោយលំបាក

អ្នកអាចបញ្ជាក់ថា ហេតុដែលពួកគេធ្វើដំណើរយឺត និងលំបាកគឺដោយសារខ្យល់ព្យុះបក់បោកលើពួកគេខ្លាំងពេក។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ក្រុង​គ្នីដូស

នេះគឺជាទីក្រុងបុរាណ ដែលមានទីតាំងនៅប្រទេសទួរគីបច្ចុប្បន្ន។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ខ្យល់​បក់ខ្លាំងពេកមិនឲ្យយើងអាចទៅតាមផ្លូវនោះបានទេ

«យើងមិនអាចទៅតាមផ្លូវនោះបានទេ ដោយសារខ្យល់បង់ខ្លាំងពេក»

ដូច្នេះ យើង​ក៏​បត់​សំពៅសសៀរទៅរក​តាម​បណ្ដោយ​កោះ​ក្រែត​វិញ

«ដូច្នេះ យើង​បានធ្វើដំណើរសសៀរទៅរក​តាម​បណ្ដោយ​កោះ​ក្រែត​វិញ ជាកន្លែងដែលមិនសូវមានខ្យល់»

ទល់មុខនឹង​​ជ្រោយ​សាលម៉ូន

នេះគឺជាឈូងសមុទ្ររបស់ទីក្រុងក្រែត។ (សូមមើលៈ rc://*/ta/man/translate/translate-names)

យើង​បន្ត​ដំណើរ​តាមឆ្នេរយ៉ាង​លំបាក

អ្នកអាចបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទោះបីជាខ្យល់ខ្លាំង តែមិនសូវខ្លាំងដូចមុនទេ ប៉ុន្តែ នៅតែលំបាកក្នុងការធ្វើដំណើរ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

កំពង់​ស្អាត

ជាកំពង់ផែដែលនៅជិត​ក្រុង​ឡាសេ មានទីតាំងនៅជិតភាគខាងត្បូងរបស់កោះក្រែត។ (សូមមើលៈ rc://*/ta/man/translate/translate-names)

នៅ​ជិត​ក្រុង​ឡាសេ

នេះគឺជាឈូងសមុទ្ររបស់ទីក្រុងកោះក្រែត។ (សូមមើលៈ rc://*/ta/man/translate/translate-names)