km_tn/act/27/01.md

4.5 KiB

ប្រយោគភ្ជាប់

លោកប៉ូល ជាអ្នកទោស ចាប់ផ្តើមធ្វើដំណើរទៅរ៉ូម។

ព័ត៌មានទូទៅ

ពាក្យ «យើង» រួមបញ្ចូលលោកលូកា ជាអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការ និងអ្នកផ្សេងទៀតដែលធ្វើដំណើរជាមួយលោកប៉ូល។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ព័ត៌មានទូទៅ

​ក្រុង​អាត្រាមីត គឺជាទីក្រុងមួយដែលមានទីតាំងនៅប៉ែកខាងលិចប្រទេសតួគីបច្ចុប្បន្ន។ (សូមមើលៈ rc://*/ta/man/translate/translate-names)

នៅ​ពេល ​ពួកគេសម្រេច

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលលោកទេសាភិបាលបានសម្រេច» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតាលី

​ស្រុក​អ៊ីតាលីគឺជាឈ្មោះរបស់ខេត្តរ៉ូម។ សូមមើលពីរបៀបដែលអ្នកបកប្រែ «អ៊ីតាលី» នៅក្នុងជំពូក ១៨:១។

ពួកគេ​បានដាក់លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​នៅក្រោមការទទួលខុសត្រូវរបស់​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ជា​កងទាហាន​របស់​ព្រះចៅអធិរាជ

«ទាហានរបស់រ៉ូម បានដាក់មេទាហានម្នាក់ឈ្មោះ លោក​យូលាស ជា​កងទាហាន​របស់​ព្រះចៅអធិរាជ ជាអ្នកទទួលខុសត្រូវលើលោកប៉ូល និងអ្នកទោសផ្សេងៗទៀត»

​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស

​លោក​យូលាសគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ជា​កងទាហាន​របស់​ព្រះចៅអធិរាជអូហ្គូស្ទីន

នេះគឺជាឈ្មោះរបស់កងវរសេនាតូច ឬទាហានដែលលោកយូលាសចេញមក។ (សូមមើលៈ rc://*/ta/man/translate/translate-names)

យើង​បាន​ចុះ​សំពៅ...កាត់តាម​បណ្ដោយ​ឆ្នេរ​

ពាក្យ «សំពៅ...ដែលបានចុះសំពៅ» តំណាងឲ្យអ្នកសំពៅដែលជិះសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើង​បាន​ចុះ​សំពៅ...ជាមួយនឹងអ្នកសំពៅដើម្បីធ្វើដំណើរ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សំពៅ​​ពី​ក្រុង​អាត្រាមីត

អាចមានន័យពីរ។ ទី១) ជាសំពៅដែលមកពីក្រុងអាត្រាមីត។ ឬទី២) ជាសំពៅដែលចុះឈ្មោះ ឬមានសិទ្ធិនៅក្នុងអាត្រាមីត។

បាន​ចុះ​សំពៅ

«យើងបម្រុងនឹងចុះសំពៅ» ឬ «ចេញដំណើរជាឆាប់»

បានទៅតាមសមុទ្រ

«ចាប់ផ្តើមធ្វើដំណើរតាមសមុទ្រ»

លោក​អើរីស្ដាក​

លោក​អើរីស្ដាក​មកពីម៉ាសេដូន ប៉ុន្តែធ្លាប់ធ្វើការជាមួយលោកប៉ូលនៅក្នុងអេភេសូរ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១៩:២៨។